យោធា២នាក់របួសធ្ងន់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុក

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១ លើក លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវ សេរីកា (ផ្លូវកោង) ក្បែររោងចក្រទឹកកកលោក សុខ ហុង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ាង ២និង ១៥នាទីរសៀល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក Toyota  Brighton ស្លាកលេខ ភ្នំពេញ 2Q.3003 បុកម៉ូតូ MSX ពណ៌ផ្កាឈូកលាយខ្មៅ បណ្តាលឱ្យរងរបួសធ្ងន់ ២ នាក់ មានឈ្មោះ ១- អុល វិឆាយ ភេទប្រុស អាយុ២៣ មុខរបរ ទាហាន និង២- រី សុគន្ធ ភេទប្រុស អាយុ ២២ មុខរបរ ទាហាន។ ជនរងគ្រោះ បានបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។

ប៉ូលិសបន្តថា មូលហេតុ ល្បឿនលឿន មិនប្រកាន់ស្តាំនៅផ្លូវកោង។ យានយន្ត ទាំង២រក្សាទុកនៅសង់ត្រាល់ដោះស្រាយពេលក្រោយ៕

adverise with khmeread