យុវជនម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសចងកសម្លាប់ខ្លួន

កណ្តាល ៖ មានករណី បុរសម្នាក់បានធ្វើអត្តឃាត (ចងក) កើតហតុថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាចនៅចំណុចលើផ្ទះ របស់ឈ្មោះ ឈឺន ឆុន (ឪពុកជន រងគ្រោះ) ស្ថិតក្នុងភូមិ ព្រែកតាឃិន ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឆុន ឆេន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ជាមនុស្សញៀនស្រា) មានទីលំនៅៗភូមិ ព្រែកតាឃិន ឃុំ ជ្រោយតាកែវ  ស្រុកកោះធំ  ខេត្តកណ្តាល។

តាមការបំភ្លឺ របស់ឈ្មោះ ឈឺន  ឆុន ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានបំភ្លឺជូនសមត្ថកិច្ចថាៈ រយៈកាលកន្លងមកកូនរបស់គាត់ឈ្មោះ ឆុន ឆេន នេះជាមនុស្សញៀនស្រា ហើយក្រោយពីផឹកស្រា ស្រវឹងម្តងៗពេលមកដល់ផ្ទះ កូន របស់គាត់តែងតែ បង្ករករឿងគាត់ជាឪពុក នឹងម្តាយ ហើយបានប្រើអំពើហិង្សា វាយបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ ទោះជាគាត់ព្យាយាមអប់រំណែនាំក៏កូនរបស់គាត់មិនស្តាប់តាមការអប់រំណែនាំ របស់គាត់ដែរ។              

លុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៣០នាទី ល្ងាចកូនរបស់គាត់ ឈ្មោះ ឆុន ឆេន ក្រោយពីមក ពីផឹកស្រា ស្រវឹង មកដល់ផ្ទះ បានប្រាប់គាត់ជាឪពុកថា គេទៅខ្ចីទូករបស់គេទៅបង្កៃសន្ទូច ដោយគាត់ឃើញស្ថានភាពកូនរបស់ គាត់ ស្រវឹងស្រា គាត់ក៏ប្រាប់ទៅកូនថាៈ ឯងស្រវឹងហើយ មិនបាច់ទៅ បង្កៃសន្ទូចទេ បើចង់ទៅៗដើរទៅមិនបាច់ទៅខ្ចីទូកគេទេ។

បន្ទាន់គ្នានោះកូនរបស់គាត់ឆ្លើយតប នឹងគាត់ថា រូបគេអីក៏ថោកម៉្លេះគ្រាន់តែខ្ចីទូកគេទៅបង្កៃសន្ទូចក៏មិនបានដែរ ។ភ្លាមនោះ កូនរបស់គាត់ក៏ស្ទុះទៅទាញចាន ឆ្នាំងយក មកបោកចោល តែត្រូវគាត់ឃាត់មិនឱ្យបោក ចាន ឆ្នាំង។ 

ក្រោយមកកូនរបស់គាត់គេក៏ដើរឡើងទៅលើផ្ទះ មួយសន្ទុះ ក្រោយមក ដោយស្ងាត់កូនរបស់គាត់យូរគាត់នឹកស្មានថាៈគេស្រវឹងស្រា ដេកលក់ គាត់ជាឪពុកឡើងលើផ្ទះទៅមើលកូន ឃើញកូនរបស់គាត់ បានធ្វើអត្តឃាត យកអាវខ្លួនឯង ចងក នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចគាត់ក៏បានហៅបង ប្អូន ជិតខាងមកជួយ ស្រាយចំណងដាក់ចុះ។ រួចរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន នឹង សមត្ថកិច្ច។

បន្ទាប់ពីបានទទួលព័ត៌មាន ផ្នែកជំនាញ ស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹង ក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាៈ ជនរងគ្រោះ មានស្លាកស្នាម លើគ្រាប់ពោន ក ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ស្នាមជាំខ្មៅ។

ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ផ្សេងឡើយ គឺពិតជាធ្វើ អត្តឃាត( ចងក) ប្រាកដមែន។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread