adverise with khmeread Untitled 1

នាង Shin Min Ah បង្ហាញខ្លួន​ជាមួយនឹង​សម្លៀកបំពាក់​និ​ទាឃ​រដូវ​ដ៏​ស្រស់ស្អាត​ឲ្យ​ទស្សនាវដ្ដី "Cosmopolitan Korea"

​    ​តួ​សម្ដែង​នាង Shin Min Ah គឺ​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​ជាមួយនឹង​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក​ស្រស់​ឆើតឆាយ ដែល​នាង​រៀបចំ​ដោយ​ខ្លួនឯង​ដើម្បី​ថត​ឲ្យ​ទស្សនាវដ្ដី Cosmopolitan Korea​។​

​    ​កាលពី​ថ្ងៃទី​១៦ កុម្ភៈ ទស្សនាវដ្ដី Cosmopolitan Korea បានបង្ហាញ​នូវ​រូប​គំរប​មុខ​ទស្សនាវដ្ដី ដែល​នឹង​ចេញផ្សាយ​នៅ​ដើមខែ​មីនា​ដោយមាន​រូប​របស់​នាង Shin Min Ah នៅលើ​ទំព័រមុខ​ក្នុង​ឈុត​សម្លៀកបំពាក់​និ​ទាឃ​រដូវ​ដ៏​ស្រស់​ឆើតឆាយ​របស់​នាង​។ ហើយ​ចំពោះ​រូបនេះ​មានការ​កោតសរសើរ​ពី​មហាជន​នូវ​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង​ផងដែរ​។​

​    ​ហើយ​រូប​មួយ​នេះ​ផងដែរ គឺជា​ការបង្ហាញ​ខ្លួន​ចុងក្រោយ​របស់​នាង បន្ទាប់​ត្រឡប់​ពី​ការសម្ដែង​របស់​នាង​ក្នុង​រឿង "Oh My Venus"៕​

ប្រភព៖ Dispatch

adverise with khmeread

មតិយោបល់