សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់​ 2017

ភ្នំពេញ​ ថ្ងៃ 19 វិច្ឆិកា​ 2017- កម្មវិធីប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់​2017 បានធ្វើពិធីបើកជាផ្លូវការនៅ កីឡាដ្ឋានខេត្តកំពត ។​ កម្មវិធីត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត​ដែលជាក្រុមហ៊ុនទូរទមនាគមន៍ដែលមានភាគហ៊ុនរបស់ខ្មែរ 100%។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង សែលកាត​បានចុះកុងត្រា​ ចាប់ដៃគូសហការលើគម្រោងនេះ​ចាប់តាំងពីខែឧសភា​ ដើម្បីផ្សព្វផ្សាយពីកីឡា ផ្តល់ការហ្វឹកហ្វឺនបាល់ទាត់ ការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងការស្វែងរកតារាបាល់ទាត់ជំនាន់ថ្មីសម្រាប់ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ 2023  ខាងមុខនេះ។

កាលពីពេលថ្មីៗ យើងបានហ្វឹកហ្វឺនកីឡាករដែលមក ពីសាលា 12 ខេត្តផ្សេងៗគ្នា ឥលូវនេះដល់ពេលដែលពួកគេបញ្ចេញសមត្ថភាពក្នុងការប្រកួតនេះដើម្បីស្វែងរកជើងឯក។

កម្មវិធីនេះកាន់តែរំជើបរំជួលជាមួយការប្រគំតន្រ្តីនិងសកម្មភាពសប្បាយៗជាច្រើន។​

កម្មវិធីមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ជមន្ត្រីក្រសួងអប់រំ​​ យុវជន និងកីឡា​ ឯកឧត្តមបណ្ឌិតសភាចារ្យ​​​​​ ហង់​ ជួន ណារ៉ុន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ ​​សុខា លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ និង ឯកអគ្គរដ្ឋទូតសុឆន្ទះរបស់សែលកាត​​​ ក្រុម​Polarix ដែលនឹងទៅអង្រូនកម្មវិធីបើកនេះ​ជាមួយ និងការសម្តែងរបស់ពួកគេ ជាពិសេសបទ​#LightUpKH។

ក្រុមចំនួន 32 ក្រុម​ដែលមកពី​ 25 ខេត្តក្រុង នឹងចូលរួមការប្រកួតជម្រើសជើងឯកយុវ​​​​​​​ជនអាយុក្រោម 14 ឆ្នាំ និង​ 16  ឆ្នាំនេះ ដែលសរុបមាន​ 21 ប្រកួត ចាប់ពីខែវិច្ឆិកា រហូតដល់ខែមីនា 2018។​

លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ របស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា  “ យើងពិតជា រីករាយ ​ដែលបានក្លាយជាដៃគូឧបត្ថម្ភក្នុងកម្មវិធីនេះ ដែលជាឱកាសឲ្យយើងអាចកាន់តែខិតទៅជិតអតិថិជនគោលដៅរបស់យើង ផ្សព្វផ្សាយពីកីឡា និងជាប្រយោជន៍ដល់យុវជនយើង។​ យើងសង្ឃឹមថា ការចាប់ដៃគូនេះអាចធ្វើឲ្យយុវជនកម្ពុជាបង្ហាញពីសមត្ថភាពរបស់ពួកក្នុងការលេងបាល់ទាត់ និងទាក់ទាញការចាប់អារម្មណ៍លើវិស័យកីឡារបស់ពួកគេ។​ មិនតែប៉ុណ្ណោះ យើងសង្ឃឹមថា យុវជនរបស់យើង អាចពង្រឹងសមត្ថភាពមិនចាញ់ប្រទេសជិតខាង ​សម្រាប់ការចូលរួមកីឡាស៊ីហ្គេម​នាពេលខាងមុខ។” 

គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូសហការលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ឆ្នាំ​2017 ​នេះ គឺជាគម្រោងដំបូងដ៍សំខាន់នៃទំនួលខុសត្រូវសង្គមរបស់យើង (CSR) ដែលយើងមានគោលបំណងលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈ ការអប់រំ សុខភាព និងលំនៅស្ថាន។​

អ្នកអាចតាមដានកាលវិភាគនៃការប្រកួត និងលទ្ធផលលើទំព័រ Facebook  របស់សែលកាត។​

 

adverise with khmeread