ឃាត់មនុស្ស២នាក់លក់ថ្នាំញៀននៅស្វាយប៉ាក

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌ ឫស្សីកែវបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២រសៀលដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន៖ ១/ឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៧៧ ភូមិលូ សង្កាត់ ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ) និង២/ឈ្មោះ រឿង ខែមរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម  មុខរបលាងម៉ូតូ (ប្រើប្រាស់)។ សម្ភារៈដកហូតមាន៖ ១/ក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន០១, ២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង៣/ឧបករណ៍ ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នប៉ូលិសកំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread