ឃាត់បុរសម្នាក់ត្រូវជាឪចុងប្រព្រឹត្តអំពើអាសលើកូនដើម៣លើក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួននៅរសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៧ ក្នុងករណី ប្រព្រឹត្តអំពើអាសប្រឆាំងនឹងអនីតិជន អាយុ៧ឆ្នាំ ចំនួន៣លើកក្នុង ខែកុម្ភៈ, កក្កដា និង កញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា កុមារីរងគ្រោះឈ្មោះ ឃ.ច.ល. អាយុ៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ទុម គា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីថ្ងៃ មិនចាំ ខែ កញ្ញា ឆ្នាំ២០១៧ ម៉ោង៧យប់កុមារីរងគ្រោះកំពុងលេងទូរស័ព្ទក្នុង បន្ទប់ម្នាក់ឯង (ផ្ទះកើតហេតុ)។ ពេលនោះជនសង្ស័យជាឪពុកចុងបានចូលទៅចាប់ឱបថើប និងស្ទាបអង្អែលប្រដាប់ ភេទកុមារីរងគ្រោះ រួចក៏ត្រូវបានកុមារី រងគ្រោះរត់ចេញមកក្រៅប្រាប់ជីដូន។ 

កន្លងមកកាលពីថ្ងៃ មិនចាំ ខែ កក្កដា ឆ្នាំ ២០១៧ ម៉ោង៨យប់កុមារីរងគ្រោះអង្គុយលើសាឡុងម្នាក់ឯងក្នុង ផ្ទះ។ ពេលនោះជនសង្ស័យក៏ចាប់ឱបថើប និងស្ទាបអង្អែលប្រដាប់ភេទកុមារីរងគ្រោះ ក៏ត្រូវបានបងប្រុសកុមារីរងគ្រោះចេញ មកឃើញ ជនសង្ស័យក៏ដើរគេចចេញ។ កាលពីថ្ងៃ មិនចាំ ខែ កម្ភៈ ឆ្នាំ ២០១៦ ជនសង្ស័យធ្លាប់ចាប់ឱបថើប និងលេងប្រដាប់ភេទកុមារីរងគ្រោះ ម្តងរួចមកហើយ។ 

លុះដល់ថ្ងៃទី១៩ វិច្ឆិកា២០១៧ ម៉ោង១ និង៣០នាទី រសៀលជីដូនកុមារីរងគ្រោះទ្រាំនឹងអំពើជនសង្ស័យប្រព្រឹត្តមកលើកុមារីរងគ្រោះមិនបាន ក៏មកដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា រួចជនសង្ស័យដឹង ក៏ទៅរករឿងជីដូនកុមារីរងគ្រោះ។ ពេលនោះសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread