adverise with khmeread Porn addict

នាងក្រមុំអូស្ត្រាលីម្នាក់ញៀនមើលរឿងសិចតាំងពីអាយុ ៨ ឆ្នាំ

នាងក្រមុំអូស្ត្រាលីវ័យ ១៩ ឆ្នាំម្នាក់បាននិយាយថានាងកំពុងតស៊ូលុបបំបាត់ការញៀនមើលរឿងសិច ចាប់តាំងពីញៀនមើលវាតាំងពីអាយុ ៨ ឆ្នាំមក។ 

ស្គាល់ត្រឹមឈ្មោះថា Rebecca នាងបាននិយាយថា នាងចាប់ផ្តើមលួចមើលរឿងសិចបន្ទាប់ពីមើលភាពយន្តមួយ ដែលត្រង់ឈុតមួយមាននារីវ័យក្មេងម្នាក់ត្រូវបានគេចាប់ពង្រង់។ នាងបន្តថា ភាពយន្តមួយនោះបានបង្កើតនូវ "អារម្មណ៍ស្រៀវស្រើបយ៉ាងខ្លាំងបំផុត" ក្នុងខ្លួននាង ហើយនាងក៏ចាប់ផ្តើមស្វែងរកអារម្មណ៍បែបនេះម្តងជាពីរដងរហូតដល់ញៀនមកទល់សព្វថ្ងៃ។ 

នាងបានឲ្យដឹងទៀតថា ពេលនៅតូចនាងមើលតែរឿងអាសអាភាសធម្មតាៗ តែដល់ពេលនាងរាងធំដឹងក្តីបន្តិច នាងចាប់ផ្តើមញៀនមើលរឿងសិចដែលសាហាវៗ និងមើលមួយថ្ងៃបីទៅបួនដង ហើយអារម្មណ៍នេះនាងមិនអាចត្រួតត្រាបានទេ។

នាង Rebecca និយាយថា "ការឈប់មើលរឿងសិចពិតជាលំបាកណាស់ ហើយខ្ញុំប្រាថ្នាឲ្យខ្លួនខ្ញុំមិនបានឃើញរឿងនេះតាំងពីមុនមក ហើយអាចរស់នៅក្នុងជីវិតមួយដែលមិនមានរឿងសិច"។ នាងក៏លើកឡើងដែរថា  ការញៀនមើលរឿងសិចនេះក៏បានជះផលប៉ះពាល់ដល់ទំនាក់ទំនងរបស់នាងជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។ 

សព្វថ្ងៃនាងកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីបញ្ឈប់មើលរឿងអាសអាភាស ហើយនឹងជួបគ្រូពេទ្យចិត្តសាស្ត្រដើម្បីជួយនាងកំចាត់ការញៀនមើលរឿងសិចនេះ៕ 

ប្រភព៖ ដឺថេឡេក្រាប

adverise with khmeread

មតិយោបល់