adverise with khmeread Untitled 1

ចោរលួច​រថយន្ត​តាំងពី​ខេត្តសៀមរាប តាម​ចាប់បាន​នៅ​ភ្នំពេញ​

      ភ្នំពេញ ៖ ចោរលួច​ឡាន​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​ស​ហ​ការបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​លួច​រថយន្ត​របស់​មួយគ្រឿង​នៅ តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣០​ក្រុម​៣១​ភូមិ​៤​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ហើយ​តាម​ចាប់បាន​នៅតាម​ផ្លូវជាតិ​លេខ​១ ស្រុ​កៀនស្វាយ ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៧​កុម្ភ​: ឆ្នាំ​២០១៦ ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ស៊ឹម សារុន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរ​បើកបរ ស្នាក់នៅ​ឃុំ​គង​ជ័យ ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ​សុខ គីម ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​ថៅកែ​រថយន្ត​ដឹក​ដំឡូង​ស្នាក់នៅ​ភូមិ​ចាក់​ត្រឡោក ស្រុក​បារាយ ខេត្តកំពង់ធំ ។​

    រថយន្ត​ដែល​លួច​យក​ម៉ាក​Nissan Navara ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ​2y-7524 ។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​ឆបោក​យក​រថយន្ត​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃទី​១០​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​មុខផ្ទះ​លក់​គ្រឿងបន្លាស់​រង​យន្ត​យីហោ​ខ្លាសស្ថិតនៅ​ក្រុង​-​ខេត្តសៀមរាប រួច​ជិះ​គេច​មក​ភ្នំពេញ ។​

    បន្ទាប់មក​ម្ចាស់​រថយន្ត​បាន​ឡើងមក​ភ្នំពេញ​តាមរក​រថយន្ត​និង​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​តាមរក​។​លុះ​នៅ​ល្ងាច​ថ្ងៃទី​១៦​កុម្ភ​:​ក៏​ប្រទះឃើញ​រថយន្ត​នោះ​ចត​នៅតាម​ផ្លូវ​៤៣០​ក៏​រាយការណ៍​ប្រាប់ប៉ូលិស​។ ជនសង្ស័យ​ដឹងខ្លួន​ក៏​បើករថយន្ត​គេច តែ​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ដដែល ។​

    ជ​នស​ង្ស​យ័​ត្រូវបាន​ស​ត្ថ​កិច្ច​ចាប់បញ្ជូន រួមជាមួយ​រថយន្ត Nissan Navara រួច​បញ្ជូនទៅ​អធិការ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​

adverise with khmeread

មតិយោបល់