រថយន្ត Odyssey ស៊េរីឆ្នាំ ២០១១-២០១៧ ចំនួន ៨០០.០០០ គ្រឿង ត្រូវបានក្រុមហ៊ុន Honda ហៅប្រមូលចូលឃ្លាំងវិញ ដោយសារបញ្ហាកៅអីពេលចាប់ហ្វ្រាំង

ក្រុមហ៊ុន Honda កំពុងហៅប្រមូលរថយន្តម៉ាក Odyssey ចូលឃ្លាំងវិញជិត ៨០០.០០០ គ្រឿងនៅសហរដ្ឋអាមេរិកដោយសារបញ្ហាកៅអី ដែលបានបង្ករបួសស្រាលចំនួន៤៦នាក់ ពោលគឺមួយខែប៉ុណ្ណោះ បន្ទាប់ពីមានបណ្តឹងតវ៉ាចំពោះបញ្ហាខ្លះៗទៀតទាក់ទិននឹងរថយន្តប្រភេទនេះ។ នេះបើយោតាមក្រុមហ៊ុន Honda។

លោក Teruhiko Tatebe អ្នកពាក្យក្រុមហ៊ុន Honda បាននិយាយថា រថយន្តដែលត្រូវហៅចូលឃ្លាំងវិញ គឺរថយន្តម៉ាក Odyssey ផលិតនៅឆ្នាំ ២០១១-២០១៧ ដែលត្រូវបានលក់នៅសហរស្ឋអាមេរិក ហើយនៅពេលបន្ទាប់មកទៀតគឺរថយន្តដែលបានលក់នៅកាណាដា ម៉ិកស៊ិក និង កូរ៉េខាងត្បូង។

ក្រុមហ៊ុននេះបាននិយាយថា បញ្ហាគឺទាក់ទងទៅនឹងគន្លឹះកៅអីក្រោយនៃរថយន្តប្រភេទនេះ។ ​សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះ បាននិយាយថា កៅអីអាចរំកិលបន្តិចទៅមុខនៅពេលជាន់ហ្វ្រាង ដែលបានបង្ករបួសស្រាលចំនួន៤៦នាក់រហូតមកទល់ពេលនេះ៕

adverise with khmeread