កុងតឺន័របើកចុះពីស្ពានលីយ៉ុងផាត់ បុកម៉ូតូនិងកិនបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់និងបុរសម្នាក់រងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តកុងតឺន័របើកចុះពីលើស្ពាន លីយ៉ុងផាត់ ក្នុងល្បឿនមួយយ៉ាងលឿន ជ្រុលទៅបុកចំពីក្រោយម៉ូតូធំ ម៉ាក យ៉ាម៉ាហា ហ្វេសស្សិត អូសនិងកិនពីលើបុរសម្នាក់ស្លាប់មើលលែងយល់ ចំណែកកុងតឺន័រដាច់ធ្លាក់ ទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀតដឹកដែកឡើងស្ពាន បណ្តាលឱ្យជាប់គាំងកកស្ទះជាច្រើនម៉ោង។

គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ថ្ងៃទី២០ វិច្ឆិកា ២០១៧ ចំណុចគល់ស្ពានលីយ៉ុងផាត់ខាងលិច ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់មិនទាន់គេស្គាល់អត្តសញ្ញាណនីឡើយទេ តែបើតាមពិនភាគខាងក្រៅ មានវ័យជាង៣០ឆ្នាំ ជិះម៉ូតូ ម៉ាក យ៉ាម៉ាហា ហ្វេសស្សិត ពណ៌ក្រហម ពាក់ស្លាកលេខ 1FZ-1970។ 

បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខ។ ចំណែក រថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ក្រុង វាស់វែងស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕

adverise with khmeread