ជារឿងកម្របានជួបបំផុត សុខនចេះខូចចិត្តរហូតស្លាប់ខ្លួន បន្ទាប់ពីម្ចាស់បោះបង់ចោល

សុនខមួយក្បាលត្រូវបានគេរាយការណ៍ថា ស្លាប់ដោយសារតែខូចចិត្ត បន្ទាប់ពីត្រូវបានបោះបង់ចោលដោយម្ចាស់របស់វានៅព្រលានយន្តហោះក្នុងប្រទេសកូឡុំប៊ី។ សុនខញីបានចំណាយពេលមួយខែចុងក្រោយរបស់វានៅក្បែរព្រលានយន្តហោះដើម្បីស្វែងរកម្ចាស់វា និងមិនស៊ីអ្វីទាំងអស់ ជាលទ្ធផលកើតជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។

សុនខដ៏ព្រួយបារម្ភនោះត្រូវបានដាក់ឈ្មោះ Nube Viajera ដោយពេទ្យសត្វ ដែលជួយសង្គ្រោះវាពីព្រលានយន្តហោះ Palonegro ក្នុងទីក្រុង Bucaramanga និងមើលថែវារហូតដល់តែវាអស់ជីវិតត្រឹមអាយុ ២ ឆ្នាំ។

សាក្សីដែលបានឃើញសុនខនោះនិយាយថា នៅថ្ងៃចុងក្រោយសុនខញីបានចុះចាញ់ក្នុងការតាមស្វែងរកម្ចាស់ ហើយថែមទាំងបដិសេធមិនស៊ីអាហារទៀតផង។ ហើយទីបំផុតទើបមានពេទ្យសត្វម្នាក់យកវាទៅ បន្ទាប់ពីមានមនុស្សម្នាក់រាយការណ៍។ ប៉ុន្ដែយ៉ាងណាមិញ សុនខញីនោះរស់បានត្រឹមតែ ៤៨ ម៉ោង បន្ទាប់ពីពេទ្យសត្វយកទៅព្យាបាល៕

adverise with khmeread