adverise with khmeread Untitled 1

បុរស​វិកលចរិត​ម្នាក់ ដេកស្លាប់​នៅ​សង្កាត់​ច្បារអំពៅ​២

     ភ្នំពេញ ៖ បុរស​វិកលចរិត​ម្នាក់​ដេកស្លាប់​នៅតាម​ដង ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​ហើយ​ត្រូវបាន​អាជ្ញាធរ​សង្កាត់​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ច្បារអំពៅ ។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ុត អេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះជួល ឋិត​ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។ ជនរងគ្រោះ​ជាម​នុស្ស​វិកលចរិត តែងតែ​ដើរ​មិន​ចូល​ផ្ទះ​នឹង​ចូលចិត្ត ផឹកស្រា​ជាប្រចាំ​។ នៅ​ថ្ងៃកើតហេតុ ខណៈដែល​ជន​រង គ្រោះ​ដើរមក​ដល់ ចំណុច​ខាងលើ ក៏​ដេកស្លាប់​តែម្តង​។​

    តាម​ការសន្និដ្ឋាន របស់​ប៉ូលិស​កោសល្យវិច័យ​ថា​ជនរងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់គរ​។ បច្ចុប្បន្ន​សព ប្រគល់​ទៅ ឲ្យ​ក្រុមគ្រួសារ​យកទៅ​បូជា​នៅ​វត្ត​ច្បារអំពៅ​៕​

adverise with khmeread

មតិយោបល់