ឃើញនារីក្មេងៗសម្រុកពន្លូតកូននៅមន្ទីរពេទ្យ បុរសម្នាក់ឈឺចាប់ពេក ចេញមុខជួយយកសពទារករាប់ម៉ឺននាក់ទៅកប់ និងជួយចិញ្ចឹមកូនគេបោះបង់ចោលរាប់រយនាក់

ខណៈដែលមនុស្សពេញវ័យក្មេងៗឆាប់ប្រឡូកនឹងការរួមភេទមុនរៀបការ ហើយគូស្វាមីភរិយាបដិសេធមិនព្រមរៀបចំផែនការគ្រួសារនោះ ចំនួនទារកដែលមិនគេចង់បាន កំពុងតែកើនឡើងជាលំដាប់នៅទូទាំងពិភពលោក។ សម្រាប់ស្ត្រីមួយចំនួន ការពន្លូតកូនគឺជាចម្លើយតែមួយគត់ចំពោះ "បញ្ហា" របស់ពួកគេ។ ការរំលូតកូនគឺស្របច្បាប់និងជាសេវារបស់រដ្ឋាភិបាល ដែលអាចរកបានតាមការស្នើសុំរបស់ស្ត្រី នៅតាមបណ្តាប្រទេសមួយចំនួន។ ក្រៅពីការទទួលបានថ្នាំពន្យារកំណើត ជាទូទៅការរំលូតកូនគឺជាមធ្យោបាយមួយសម្រាប់ប្រទេសទាំងនេះដើម្បីទប់ស្កាត់ការកើនឡើងចំនួនប្រជាជន។

នៅតំបន់ភាគអាគ្នេយ៍វៀតណាម អត្រានៃការរំលូតកូនគឺខ្ពស់ជាងគេឆ្ងាយណាស់ ពោលគឺ ៨០ភាគរយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ីដទៃទៀត។ ក្នុងចំណោមស្ត្រីវៀតណាមនៅអាយុបន្តពូជ អត្រានៃការរំលូតកូន គឺ ៨៣ នាក់ក្នុងចំណោម ១.០០០ នាក់ ហើយប្រេកង់នៃការរំលូតកូន គឺ ២,៥ ដែលមានន័យថា ស្ត្រីគ្រប់រូបធ្លាប់រំលូតកូន ២,៥ ដងក្នុងការបន្តពូជរបស់ពួកគេជាមធ្យម។

អ្នកម៉ៅការសាងសង់ជនជាតិវៀតណាម ឈ្មោះ តុង ភឿកភុក មិនអាចទប់អារម្មណ៍របស់គាត់បានទេ នៅពេលឃើញម្តាយវ័យក្មេងជាច្រើនបានបោះបង់ចោលកូនរបស់ពួកគេនៅក្នុងមន្ទីរពេទ្យមួយ ជាទីដែលគាត់បានមកកំដរប្រពន្ធរបស់គាត់កាលពីឆ្នាំ ២០០១។ គាត់បានឃើញស្ត្រីមានផ្ទៃពោះដើរចូល និងស្ត្រីមិនមានពោះធំផងនោះដើរចេញពីបន្ទប់មន្ទីរពេទ្យ។ មិនយូរប៉ុន្មាន គាត់ក៏បានដឹងថា ស្ត្រីទាំងនោះបានមកដើម្បីរំលូតកូន។ បន្ទាប់មកគាត់ក៏បានសម្រេចចិត្តធ្វើនូវទង្វើឥតអាត្មានិយម ដែលនៅទីបំផុតគាត់ត្រូវបានគេទទួលស្គាល់ចំពោះចិត្តធម៌មេត្តារបស់គាត់។

គាត់បានសុំអាជ្ញាធរវៀតណាមអនុញ្ញាតឱ្យគាត់បញ្ចុះសពទារកទាំងនោះឱ្យបានត្រឹមត្រូវ។ នៅពេលដែលរដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យគាត់ធ្វើដូច្នេះ គាត់បានជ្រើសរើសទីកន្លែងមួយនៅលើកំពូលភ្នំមួយ ដែលមានឈ្មោះថា Hon Hon នៅទីក្រុងញ៉ាត្រាង ជាកន្លែងគាត់បានបញ្ចុះកូនជាង ១០.០០០ នាក់ក្នុងរយៈពេល ១៥ ឆ្នាំ។

ព័ត៌មានបានរីករាលដាលពាសពេញវៀតណាមទាក់ទងនឹងទង្វើមិនអាត្មានិយមរបស់លោកតុង ដែលជំរុញឱ្យស្ត្រីជាច្រើនសុំមកជួយគាត់។ ជំនួសឱ្យការរំលូតកូនរបស់ពួកគេចោល ពួកគេបានសុំឱ្យលោក Hon Hon ជួយមើលថែទាំកូនៗទាំងនោះជំនួសពួកគេ។ ពីដំបូងលោក Hon Hon រាងស្ទាក់ស្ទើរបន្តិច ដោយដឹងថាខ្លួនមិនមែនជាអ្នកមាន ហើយការមើលថែទាំកូនក្មេងរាប់រយនាក់ពិតជាលំបាកណាស់សម្រាប់លោកតុង។

អរគុណខ្លាំងណាស់ បន្ទាប់ពីរឿងរ៉ាវរបស់គាត់បានល្បីខ្ចរខ្ចាយ ឥឡូវមានមនុស្សជាច្រើនបានមកជួយទំនុកបម្រុងដល់កូនៗ ដែលលោកតុងបានចិញ្ចឹម។ សព្វថ្ងៃនេះ គាត់ជាឪពុកក្មេងជាង ១០០ នាក់ ដែលគាត់ស្រឡាញ់ដូចជាកូនរបស់គាត់ផ្ទាល់អ៊ីចឹង៕

adverise with khmeread