adverise with khmeread Index

ខ្មែរ​ប្រកួត​ជាមួយ​អូស្ត្រាលី : លទ្ធផល​ជាប់​ខ្នោះ​២​នាក់​ដេកពេទ្យ​ម្នាក់​

    កោះកុង ៖ បុរស​ខ្មែរ​២​នាក់​បាន​វាយតប់​គ្នា​ជាមួយ​បុរស​ជនជាតិ​អូស្ត្រាលី​ត្រូវបាន​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ឃាត់ខ្លួន​២​នាក់​ក្នុងករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀបភ្លឺ​នៅ​ថ្ងៃទី​១៧​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ស្ទឹង​វែង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។​

     ប៉ូលិស​និយាយថា ភាគី​ជនជាតិខ្មែរ​១-​ឈ្មោះ​ចិន​ង៉ែត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​និង​២-​ឈ្មោះ​ឡាន់ ពូ​ពេ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ចា​ត ឃុំ​ទួល​គគី​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​ឃាត់ខ្លួន​។​

     ចំណែក​ភាគី​ជនបរទេស​ឈ្មោះ​WHITING STEVENTHOMAS ភេទ​ប្រុស​កើត​ថ្ងៃទី​3​មីនា​1981​កាន់​លិខិតឆ្លងដែន​លេខ​PA3762919​ទិដ្ឋាការ​លេខ​TI10540952​ផុតកំណត់​ថ្ងៃទី​02​មីនាឆ្នាំ​2016​រងរបួស​បាក់​កំភួនដៃ​ឆ្វេង​និង​របួស​ដៃ​-​ជើង ដេកពេទ្យ​បង្អែក​ខេត្ត ។​

     ប៉ូលិស​មិនបាន​បញ្ជាក់​លម្អិត​ថា​មកពី​ទំនាស់​ផ្តើមចេញពី​មូលហេតុ​អ្វី​នោះទេ ហើយ​ប៉ូលិស​នឹងធ្វើ​ការសាកសួ​រ​បន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់