ដុំពកល្អិតៗនេះកើតតែលើប្រដាប់ភេទទេ ប៉ុន្តែបើវាកើតលើបបូរមាត់ ត្រូវបង្ការវាដោយវិធី ៤ យ៉ាង

តើបបូរមាត់របស់អ្នកមានស្ថានភាពដូចក្នុងរូបភាពនេះមែនទេ? ភាគច្រើនដុំពកល្អិតៗនេះនៅលើផ្នែកផ្សេងនៃរាងកាយ ប៉ុន្ដែប្រសិនបើវានៅលើមុខ ឬប្រដាប់បន្តពូជនោះ អ្នកត្រូវយកចិត្តទុកដាក់លើវាបន្តិចហើយ។ ពួកវាជារឿយធ្វើឱ្យអ្នកឆ្ងល់ថាតើបានបរិភោគអ្វីខុស ឬក៏មកពីរួមភេទឆ្លងមេរោគ។ ប៉ុន្ដែដុំពកល្អិតៗនេះត្រូវបានគេស្គាល់ថា Fordyce ។ Fordyce គឺដុំពកតូចៗសៗ បង្ហាញខ្លួននៅលើបបូរមាត់ ឬក្បែរលិង្គ ហើយអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងថាវាបង្កឡើងដោយសារអ្វីទេ។ ដុំពកល្អិតនេះមិនបង្កគ្រោះថ្នាក់ ឈឺចាប់ ឬក៏ឆ្លងនោះទេ ប៉ុន្ដែអ្នកមិនចង់ឱ្យមាននៅលើបបូរមាត់ឬប្រដាប់ភេទរបស់អ្នកឡើយ។

ខាងក្រោមនេះគឺជាគន្លឹះដើម្បីបង្ការកុំឱ្យមាន Fordyce នៅលើបបូរមាត់ ឬប្រដាប់ភេទរបស់អ្នក។

១. ត្រូវប្រាកដថា ខ្លួនប្រាណរបស់អ្នកទទួលបានវីតាមីនគ្រប់គ្រាន់

២. លាបប្រេងដូងនៅលើបបូរមាត់ដើម្បីផ្ដល់សំណើម។

៣. ពិសាផ្កាខាត់ណាខៀវឱ្យបានច្រើន។

៤. ឧស្សាហ៍ទំពារខ្ទឹមសមួយកំពឹសយ៉ាងហោច ២ ដងក្នុងមួយសប្តាហ៍៕

adverise with khmeread