នៅសុខៗហូរសំបោរ មានមូលហេតុពិសេសរបស់វា!

មានមូលហេតុច្រើនណាស់ដែលច្រមុះហៀរសំបោរ។ នៅពេលអ្នកផ្ដាសាយ ភ្នាសអន្ធិលៗ ដែលនៅតាមប្រហោងរន្ធច្រមុះរបស់អ្នកនឹងផលិតសារធាតុរាវនិងសារធាតុអន្ធិលៗ ដើម្បីប្រឆាំង និងលាងសម្អាតមេរោគ។

ច្រមុះក៏អាចផលិតសារធាតុអន្ធិលៗបន្ថែម បន្ទាប់ពីប៉ះពាល់បរិយាកាស រោមសត្វ ឬអ្វីផ្សេងដែលបង្កឱ្យអាឡែហ្ស៊ីច្រមុះរបស់អ្នក។

យំខ្លាំងពេកក៏អាចបង្កឱ្យផលិតសារធាតុរាវដែលលើសនោះដែរ ដើម្បីបង្ហូរវាតាមរយៈច្រមុះរបស់អ្នក។

ប៉ុន្ដែហេតុអ្វីបានជាច្រមុះអ្នកហៀរសំបោរ នៅពេលផុតរដូវរងា ឬក៏មិនឈឺអ្វីសោះ?

ច្រមុះរបស់អ្នកក្ដៅ និងមានសំណើម តាមរយៈខ្យល់ដកដង្ហើមតាមសួតរបស់អ្នក ក៏អាចធ្វើឱ្យហៀរសំបោរដែរ។ នៅពេលអ្នកស្រូបខ្យល់ត្រជាក ស្ងួត ទៅក្នុងច្រមុះរបស់អ្នក វានឹងបង្កើតសារធាតុរាវដោយស្វ័យប្រវត្តិដើម្បីការពារជាលិកាសួតរបស់អ្នក។ យ៉ាងណាមិញនៅពេលសារធាតុរាវច្រើនពេក វានឹងធ្វើឱ្យច្រមុះរបស់អ្នកតឹង៕

adverise with khmeread