adverise with khmeread Index

ចោរ​គាស់​ផ្ទះ​លួច​លុយ​ជាង​២០​លាន​រៀល​និង​ជាង​២៦​ដំឡឹង​មាស​

     បាត់ដំបង ៖ ជនសង្ស័យ​មាន​គ្នីគ្នា​ពី​៣​ទៅ​៤​នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​លុយ​ខ្មែរ​២០​លាន​រៀល លុយ​បរទេស​មួយចំនួន​និង​គ្រឿងអលង្ការ ជាង​២៦​ដំឡឹង ហើយ​គេចខ្លួនបាត់ ។​

     សកម្មភាព​លួច​ខាងលើនេះ​កើតឡើង​កាលពី​ថ្ងៃទី​១៧​កុម្ភ​:​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រ​មាំ​១០​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ក្រុមទី​២៤​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

     ប៉ូលិស​និយាយថា ករណី​គាស់​ផ្ទះ​លួច​ខាងលើនេះ​បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​ទៅ​៤​នាក់ បានធ្វើ​សកម្មភាព​គាស់​ទ្វារ​បង្អួច​ខាងក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ​ឯក វ៉ា​រី​ភេទ​ស្រី​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

     ប៉ូលិស​បន្តថា ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​អស់ប្រាក់​ខ្មែរ​ចំនួន​២០​លាន​រៀល​,​ប្រាក់​ថៃ​៣២​ម៉ឺន​បាត​,​លុយ​អាមេរិក​១១០​ដុល្លារ​និង​គ្រឿងអលង្ការ​មាស​ប្លា​ទីន​ចំនួន​២៦​ដំឡឹង​៧​ជី​។​ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ៕​

adverise with khmeread

មតិយោបល់