adverise with khmeread Untitled 1

អាវុធហត្ថ​ចាប់​ឧក្រិដ្ឋជន​ម្នាក់​ចាប់​ជំរិត​កុមារា​អាយុ​១០​ឆ្នាំ​

     កណ្តាល ៖​ឧក្រិដ្ឋជន​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ក្មេង​ម្នាក់ អាយុ​១០​ឆ្នាំ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ចាម​, អាវុធហត្ថ​ខេត្តតាកែវ និង​ប៉ូលិស​ខេត្តកណ្តាល តាម​ចាប់បាន​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

     អំពើ​ចាប់ជំរិត​នេះ បាន​កើតឡើង​នៅពេល​ក្មេងប្រុស​នោះ ទៅ​សាលារៀន នៅ​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ​។ ក្មេងប្រុស​នោះ​មានឈ្មោះ តាំង ជុំ​សុ​ហទ័យ ត្រូវជា​ក្មួយប្រុស​របស់​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​មួយរូប​នៅ​ខេត្តកំពង់ចាម​ផងដែរ​។ កុមារា​រងគ្រោះ​ត្រូវបាន​ឧក្រិដ្ឋជន​ច្រក​ក្នុង​វ៉ា​លី​ស​ដោយ​វះ​ទុក​ប្រឡោះ​ឲ្យ​ដកដង្ហើម ។​ពុំទាន់​មាន​របាយការណ៍​លម្អិត​ពី​ងា​វុ​ធ​ហត្ថ​នៅឡើយ ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ចាប់ជំរិត​នេះ កំពុង​ស្ថិតក្រោម​ការសាកសួ​រ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ ខេត្តកណ្តាល​នៅឡើយ ៕​

adverise with khmeread

មតិយោបល់