Zinedine Zidance ចង់ជម្រុះចោលកីឡាករ៨នាក់របស់ Real Madrid

          លោក Zinedine Zidance កំពុង​មាន​ផែន​ការ​រុះរើ​ក្នុងទ្រង់​ទ្រាយ​ធំ​នៅ​ក្លឹប Real Madrid ហើយកីឡាករ Gareth Bale ក៏ស្ថិតនៅ​ក្នុង​ចំណោ​កីឡាករ​ទាំង៨​នាក់​ដែល​ត្រូវ​លក់​ចេញផងដែរ។

          លោក Zidance ​កំពុង​រងការរិះគន់​ បន្ទាប់ពី​ចាប់ផ្តើម​មិន​សូវ​​ល្អនៅ​រដូវ​កាល​នេះ ដែលធ្វើ​ឲ្យ Real Madrid ​ចាញ់​ពិន្ទុ​ក្រុម Barcelona រហូត​ដល់​១០​ពិន្ទុនៅ​ក្របខណ្ឌ​ La Liga ។

          ក្រុម Real Madrid ក៏​មាន​បញ្ហា​​នៅ​ក្រប​ខណ្ឌ CL​ ផងដែរ ហើយ​លោក Zidance កំពុង​តែតឹងសរសៃ ក ជា​មួយ​លោក Florentino Perez ។

          កីឡាករ Lucas Vazquez និង​កីឡាករ​ Dani Celballos អាចនឹង​រក​ច្រក​ចេញ​នៅ​ខែមករា​ជាមួយនឹង​កិច្ច​ព្រម​ព្រៀងខ្ចីជើង​រហូត​ដល់​ដំណាច់​រដូវកាល​នេះ។ ស្របពេលជាមួយគ្នានេះដែរកីឡាករ Gareth Bale, Luka Modric, Marcos Llorente, Kiko Caslla, Achraf និងកីឡាករ Vallejo សុទ្ធតែអាចលក់​ចេញ​នៅ   ​រដូវកាលក្រោយ៕

adverise with khmeread