Ronaldinho: លោក Pep Guardiola នឹងប្រែកក្លាយ Man City ឲ្យទៅជាក្រុម Barcelona ថ្មីមួយនៅ EPL

          អតីតវីរបុរ​សរបស់ក្រុម Barcelona កីឡាករ Ronaldinho បាន​អះអាងថា លោក Pep Guardiola នឹងប្រែក្លាយ​ក្រុម​ Man City ឲ្យ​ដូចអ្វីដែល​លោកធ្លាប់ធ្វើ​បាន​នៅ​ក្រុម​​​ Barcelona កន្លងមក។

          Ronaldinho ក៏បាន​ធ្វើ​ការ​ប្រមាន​មិនមែនចំពោះ​តែក្របខណ្ឌ​PL​ប៉ុណ្ណោះទេ ប៉ុន្តែ​ក្រុម​ផ្សេងៗទៀត​នៅ​តំបន់​អឺរ៉ុប​ផងដែរ បន្ទាប់ពី​ក្រុម​ City ចាប់ផ្តើម​បាន​ល្អនៅ​រដូវកាល​ថ្មីនេះ។

          ក្រុម​របស់លោក Guardiola បានបង្ហាញទម្រង់លេងយ៉ាង​អស្ចារ្យ​នៅ​តំបន់​អឺរ៉ុប​ ហើយ​បាន​យក​ឈ្នះ​ក្រុម​ Leicester កាល​ពី​សៅរ៍​ជាជ័យ​ជម្នះ​លើក​ទី​១៦​ជាប់ៗ​គ្នា។

          City ​មាន​៨​ពិន្ទុ​នាំមុខ​ដាច់​គូប្រជែង​ Man Utd នៅ​ក្នុង​លីក។​ City ​លេងបួន​ប្រកួត​ឈ្នះ​ទាំង​បួន​ប្រកួត​នៅ​អឺរ៉ុប​ ហើយ​មើល​ទៅធ្វើ​បាន​ល្អមែនទែន​នៅ​ក្រ​បខណ្ឌ CL។

          បន្ទាប់ពី​មាន​បញ្ហា​ខ្លះ​នៅ​ឆ្នាំ​ដំបូងនៅពហុកីឡាដ្ឋាន Etihad លោក Guardiola នៅពេល​នេះ​កំពុង​ទទួល​ជោគជ័យ​ខ្លាំង​ បន្ទាប់ពី​កែសម្រួល​ក្រុម​របស់​លោក​កាល​ពីរដូវក្តៅ ។

          រឿងបែបនេះ គេធ្លាប់ឃើញ​​ពេលលោកចូល​ដឹកនាំ​ក្លឹប Barcelona ហើយលោក​ប្រែក្លាយពួកគេទៅជា​ក្រុម​ល្អបំផុត​មួយក្នុង​លោកមិនធ្លាប់​មាន​ពីមុន៕

adverise with khmeread