អ្វីដែលអ្នកមើលឃើញមុនគេក្នុងរូបភាពនេះ អាចលាតត្រដាងពីឥរិយាបថរបស់អ្នក

វត្ថុ ដែលយើងមើលឃើញដំបូងអាចឆ្លុះបញ្ចាំងធាតុពិតខាងក្នុងរបស់អ្នក។ ហើយរូបភាពផ្គុំគ្នានេះមានលាក់វត្ថុក្នុងវា អាចជួយអ្នកយល់ពីខ្លួនអ្នក និងឥរិយាបថរបស់អ្នកយ៉ាងច្បាស់។

តើអ្វីដែលអ្នកកត់សម្គាល់ភ្លាមៗមុនគេក្នុងរូបភាពនេះ?

* ប្រសិនបើអ្នកកត់សម្គាល់ឃើញបុរសមុនគេ ៖ ប្រសិនបើអ្នកជាមនុស្សស្រី វាអាចមានន័យថាអ្នកចង់បានទំនាក់ទំនងស្នេហាមួយ ឬចង់បានដៃគូ។ ប្រសិនបើអ្នកមានដៃគូហើយ អ្នកមានអារម្មណ៍ខ្លាំងខ្លាលើទំនាក់ទំនងជាមួយនឹងគាត់។ ប្រសិនបើអ្នកជាបុរស អ្នកកំពុងព្រួយបារម្ភអំពីបញ្ហាទាក់ទងនឹងបុរសផ្សេងទៀត។

* ប្រសិនបើអ្នកកត់សម្គាល់ឃើញស្ដ្រីមុនគេ ៖ បើអ្នកជាមនុស្សស្រី វាមានន័យថាអ្នកមានអាកប្បកិរិយាវិជ្ជមានក្នុងជីវិត និងរស់ដោយភាព​សុខុដុមដោយខ្លួនឯង។ សម្រាប់អ្នកជាបុរសវិញ វាមានន័យថា អ្នកចូលចិត្តស្រីស្អាតណាស់។ ហើយអ្នកប្រហែលជាមានចិត្តលើស្ដ្រីណាម្នាក់ដែលអ្នកចាប់អារម្មណ៍ និងរំពឹងថានាងមានអារម្មណ៍ដូចអ្នកដែរ៕

adverise with khmeread