រឿង ៨ យ៉ាង ដែលបុរសមានប្រដាប់ភេទតូច គួរដឹង

នៅពេលនិយាយអំពីទំហំលិង្គ បុរសភាគច្រើនជឿថាខ្លួនមានលិង្គធំជាងគេ។ ការយល់ច្រឡំនេះនៅតែបន្តចំពោះបុរសដែលមានលិង្គទំហំមធ្យមនិងក្រោមមធ្យម។ ប៉ុន្ដែការរួមភេទដោយសេចក្តីរីករាយ គឺមិនស្ថិតនៅលើទំហំលិង្គនោះទេ។

យោងតាមការសិក្សាមួយចេញផ្សាយលើទស្សនាវដ្តីអង់គ្លេស Urology International លាតត្រដាងថាបុរស ៤៥ ភាគរយគិតថាខ្លួនមានលិង្គតូចពេក ខណៈដែលស្ដ្រី ៨៥ ភាគរយគឺរីករាយជាមួយនឹងទំហំលិង្គរបស់ដៃគូរបស់ខ្លួន។ ការសិក្សានោះក៏រកឃើញថាលិង្គតូច ដែលក្រោមប្រវែង ២,៨ អ៊ីញនៅពេលទន់ ឬប្រវែង ៤,៧ អ៊ីញនៅពេលរឹង គឺជារឿងកម្រ។ នៅពេលលិង្គរឹង ជាមធ្យមមានប្រវែងពី ៤,៧ ទៅ ៦,៣ អ៊ីញ។ ដូច្នេះប្រវែង ៥ អ៊ីញមិនត្រូវបានគេចាត់ទុកថាតូចនោះទេ ប៉ុន្ដែវាមធ្យម។

ហើយខាងក្រោមនេះ គឺជារឿង ៨ យ៉ាងដែលអ្នកមានលិង្គតូចត្រូវដឹង៖

១. ប្រទេសកូរ៉េខាងជើងមានលិង្គតូចជាងគេលើលោក ៖ ភាគច្រើនប្រជាជននៃប្រទេសកូរ៉េខាងជើង គឺមានប្រវែងលិង្គ ៣,៨ អ៊ីញ។

២. បុរសមានលិង្គប្រវែងមធ្យម កើតទុក្ខព្រួយ ៖ បុរសកើតរោគថប់បារម្ភមិនមែនមានតែលើអ្នកមានលិង្គតូចនោះទេ វាក៏ប៉ះពាល់ដល់អ្នកមានលិង្គប្រវែងមធ្យមដែរ។

៣. ទំនាក់ទំនងល្អ និងរយៈពេលយូរ ៖ ការស្រាវជ្រាវបង្ហាញថា លិង្គតូច គឺមិនអាចផ្គាប់ចិត្តដៃគូបានពេញមួយយប់ទេ។ អ្នកអាចនឹងមានបញ្ហា ប្រសិនបើដៃគូចង់បានមួយយប់ពេញ ខណៈដែលអ្នកមានលិង្គតូចមិនអាចធ្វើបានទេ។ ប៉ុន្ដែប្រសិនបើអ្នកមានលិង្គតូច អ្នកនៅតែអាចបំពេញក្តីសប្បាយដល់ដៃគូរបស់អ្នកបានដដែល ដោយគ្រាន់តែប្រើក្បាច់ឱ្យត្រូវនឹងខ្នាតលិង្គរបស់អ្នក។

៤. បើក្បាច់ដដែលមិនមានប្រសិទ្ធភាព ប្តូរចេញ៖ បុរសមានលិង្គតូចនៅតែមានប្រសិទ្ធភាព ប្រសិនបើពួកគេអនុវត្តត្រូវកន្លែង ត្រូវក្បាច់។ ក្បាច់រួមភេទខ្លះអាចឱ្យអ្នកមានលិង្គតូចមានអារម្មណ៍ថាខ្លួនធំជាងនរណាៗទាំងអស់ ហើយក្បាច់ “The Splitter” ឬ “X Marks the Spot” គួរតែសាកល្បងសម្រាប់ដៃគូរបស់អ្នក។

៥. រកជម្រើសផ្សេងទៀតដើម្បីផ្គាប់ចិត្តដៃគូរបស់អ្នក។

៦. បុរសមួយចំនួនគិតថាខ្លួនមានលិង្គតូច បើទោះជាពួកគេមានលិង្គទំហំមធ្យមក៏ដោយ។ កុំទាន់អាលភ័យ ត្រូវរង់ចាំស្ដាប់សំឡេងរបស់ដៃគូអ្នកសិន។

៧. ទំហំមិនមែនជាបញ្ហា ៖ បើទោះជាអ្នកមានទំហំលិង្គតូច ឱកាសរបស់អ្នករួមភេទនៅតែល្អដដែល។ ការសា្រវជ្រាវបង្ហាញថា ទំហំទ្វារមាសពីអ័រម៉ូនដល់មាត់ស្បូន គឺតូចជាង ៣,៥ អ៊ីញ ដូច្នេះអ្នកមិនត្រូវការធំជាងនេះដើម្បីគាប់ចិត្តដៃគូនោះទេ។

៨. ធំពេក គឺមានបញ្ហា ៖ ការស្រាវជ្រាវបង្ហាញថា ការរួមភេទក្បាច់ខ្លះអាចឱ្យខាងនារីឈឺចាប់ខ្លាំង ប្រសិនបើលិង្គបុរសធំពេក៕

adverise with khmeread