adverise with khmeread Index

ហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​ត្រូវ​ប៉ូលិស​បង្ក្រាប​ឃាត់​១០​នាក់​

      ភ្នំពេញ ៖ មនុស្ស​១០​នាក់ (​ស្រី​៤​នាក់​) ក្នុងនោះ​មាន​ទាំង​ម្ចាស់​ហាង​ប្រុស​ស្រី​ផង បាន​ត្រូវ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​មានការ​ចូលរួម​សម្របសម្រួល​ពី​តំណាង​អយ្យកា​រលោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ ឃាត់ខ្លួន​ក្នុងការ​ចុះបង្ក្រាប​ហាង​ហា​ហ្វេ​មួយកន្លែង​ដែល​លួច​បើក​បម្រើសេវា​ផ្លូវភេទ ។​

    ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ កុម្ភៈ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​តំបន់​ត្រឡោកបែក ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

    ប្រភព​ជំហាន​ដំបូង​បាន​បន្តថា មនុស្ស​ប្រុស​ស្រី​ទាំង​១០​នាក់​នោះ បាន​ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ចាត់ការ​តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់