តារាចម្រៀងដ៏ល្បីរបស់អេហ្ស៊ីបជាប់គុក ៤ ថ្ងៃដោយសារស៊ីចេកក្នុងវីដេអូចម្រៀង

តារាល្បីជនជាតិអេហ្ស៊ីបម្នាក់ត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់គុករយៈពេល ៤ ថ្ងៃ និងអាចប្រឈមនឹងសំណួរជាច្រើនទាក់ទងនឹងវីដេអូចម្រៀងមួយ ដែលនាងស្លៀកតែអាវទ្រនាប់ ហើយញ៉ាំចេកមួយផ្លែ។

នាង Shaimaa Ahmed ត្រូវបានគេស្គាល់ថាជាតារាចម្រៀងមានវិជ្ជាជីវៈ បានចេញវីដេអូចម្រៀងមិនសមរម្យឈ្មោះ I Have Issues កាលពីសប្ដាហ៍មុន។ ហើយភ្លាមនោះវីដេអូនោះត្រូវបានគេប្ដឹង។

ក្នុងវីដេអូនោះ នាង Ahmed បានរាំក្នុងឈុតអាវទ្រនាប់ និងប្រើផ្លែឈើដើម្បីល្បួងសិស្សប្រុសក្នុងថា្នក់។ ហើយវីដេអូនោះបង្កគ្រោះថ្នាក់ក្នុងសង្គមរបស់អេហ្ស៊ីប។ នាងបច្ចុប្បន្នត្រូវបានផ្អាកពីការសម្ដែង ហើយនៅលើគេហរទំព័រហ្វេសប៊ុក នាងបានធ្វើការសូមទោសដល់មនុស្សម្នាដែលបានឃើញវីដេអូរបស់នាង និងអ្នកខកចិត្តចំពោះវីដេអូរបស់នាងផងដែរ៕


adverise with khmeread