adverise with khmeread 1

ចាប់ចោរ​លួច​ឡាន​ម្នាក់​នៅ​កៀនស្វាយ​

  កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​អំពើ​លួច​រថយន្ត​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៧​កុម្ភ​២០១៦​នៅ​ចំណុច​បណ្ណាគារ​សេន​សឺ​ផ្ទះ​៦៧០BC​ផ្លូវ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ហើយ​តាម​ចាប់បាន​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​សួង​រ៉​ន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ស្រុកកំនើត​ភូមិ​ត្រពាំង​សាប​ឃុំ​ត្រពាំង​សាប​ស្រុក​បា ទី​ខេត្តតាកែវ​ស្នាក់​នៅផ្ទះ​លេខ​៦៧០BC​ផ្លូវ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ជនល្មើស​២​នាក់ គឺ​១-​ឈ្មោះ​ហេង សុជាតិ​ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ថ្មី​ឃុំ​ខ្សា​ម​ស្រុក​រលាប្អៀ​ខេត្តកំពង់ឆ្នាំង​មុខ​របរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ​ចក់ ភេទ​ប្រុស​រត់គេចខ្លួន​(​តាម​ការឆែកឆេ​រថយន្ត​ជនល្មើស​រកឃើញ​អាវ​ប៉ា​រ៉ា​១​ផ្លាក​បញ្ជាការដ្ឋាន​អង្គរក្ស មានឈ្មោះ​អ​.​ទ​ជុំ តារា មុខងារ​ជំនួយការ​ផ្ទាល់​ឯ​ឧ​.​ឧ​ឯក​វិសុទ្ធ សំបូរ​និង​លិខិត​បញ្ជារ​បេសកកម្ម​១​សន្លឹក​) ។​

     វ​ត្តុ​តាង​ចាប់យក​មាន​: រថយន្ត​ហ៊ី​យុន​ដាយ​ផត​ធឺ​ពណ៌​ស​ផ្លាក​ភ្នំពេញ​2- 1864​ដូរ​ផ្លាកលេខ​2S.37​ជា​របស់​ជនរងគ្រោះ និង​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ពណ៌​ស្ករ​ផ្លាកលេខ​ភ្នំពេញ​2V.0220 ជា​របស់​ជនល្មើស​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦​កុម្ភ​:២០១៦​វេលា​ម៉ោង​៦​និង​៣០​នាទី​ជន​រងគ្រោះ​បាន​ដឹក​ទឹក​សុទ្ធ​ម៉ាក​ឃូ​ល​ម៉ាញ​ដ៍​ពី​ស្ទឹងមានជ័យ​មក​ស្នាក់នៅ​ជា​ប្រពន្ធ ចំណុចកើតហេតុ​ខាង​ដោយ​ទុក​ឡាន​នៅ​ខាងក្រៅ​។​

     លុះដល់​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ខាងលើ​ជនរងគ្រោះ​ដឹងថា បាត់​ឡាន​ក៏​ប្តឹង​ប៉ូលិស​ប៉ុ​ស្ត៍​ផ្សារ​ដើ​​ម​ថ្កូវ   រួច​ក៏​បន្តដំណើរ​ដើររក​ដោយ​ឆ្លងតាម​ស្ពាន​ព្រែក​សំ រោង​(​តាខ្មៅ​)​។​

    មកដល់​ចំនុច​វត្ត​ឬ​ស្សី​ស្រុក​ក៏​រកឃើញ​ទឹក​សុទ្ធ​ដែល​ជនល្មើស​រើ​ទុកចោល​ក្នុង​វត្ត រួច​ជនរងគ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឈើទាល​ឲ្យ​ជួយ​អន្តរាគមន៍​។ ពេលនោះ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជា​១​កំលាំង​ប៉ុស្តិ៍​ឈើទាល​ចុះ​ស្រាវជ្រាវ​រកឃើញ​រថយន្ត​របស់​ជនរងគ្រោះ​នៅ​ចំណុច​វត្ត​សិរី​ដីដុះ​ហៅ​វត្ត​ព្រែក​ដូង​ភូមិ​ព្រែក​ដូង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ដោយ​ពួកចោរ​ដូរ​ផ្លាកលេខ​ថ្មី​ភ្នំពេញ​2S.3704​។​

     ប៉ូលិស​បាន​សួរ​លោក​ចៅអធិការ​វត្ត​រក​ម្ចាស់​ឡាន​ពេលនោះ លោក​ចៅអធិការ​បាន​ប្រាប់ថា "​ឡាន​គេ​មក​ស្រោច​ទឹក​រួច​គេ​ផ្ញើ​ហើយ​គេ​ជិះឡាន​ហាយ​ប្រ៊ី​តទៅ ដើរលេង​បាត់​ប្រហែល​១០​នាទី​ហើយ​"​។​

    ពេលនោះ​សមត​កថ​កិច្ច​ចេញ​តាមរក​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ត ពេល​ចេញមក ដល់​ថ្នល់​ក៏​បានឃើញ​រថយន្ត​ហាយ​ប្រ៊ី​តរបស់​ជនល្មើស​បើក​ឡើងទៅ​ភ្នំពេញ​វិញ ។​

    ពេលនោះ​លោក​អ​.​ទោ​ហួត សីហា​នាយរង​ផ្នែក​យុត្តិធម៌​បាន​បើក​ម៉ូតូ​របស់ខ្លួន​តាម​រថ​យន្ត​ជនល្មើស រួច​ក៍​យក​ម៉ូតូ​មក​ស្កាត់​ពីមុខ​រថយន្ត​ជនល្មើស ពេលនោះ​ជនល្មើស​បានបើករថយន្ត​បំ​បុក​ម៉ូតូ​ប៉ូលិស​រួច​ទៅមុខ​លែងរួច ជនល្មើស​ក៏​នាំគ្នា​បើកទ្វារ​រត់គេចខ្លួន​។ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​។ ចំណែក​ម្នាក់ទៀត​បានកា​ន់​អាវុធខ្លី​១​ដើម​រត់​គេចខ្លួនបាត់ ។​

    ករណីនេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ឈើទាល​កំពង់ស្វាយ​និង​អាវុធហត្ថ​ស្រុក​ចុះ​តាមរក​ជនល្មើស និង​ចាត់ការ​តាម​នីតិវីធី ៕​

adverise with khmeread

មតិយោបល់