ស្ត្រីខ្លាំងវៀតណាមហ៊ានបើកឡានទៅមុខទាំងប៉ូលិសឈរស្កាត់នៅពីមុខ

វីដេអូឃ្លីបមួយដែលត្រូវបានចែកចាយយ៉ាងសម្បើមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាម បានបង្ហាញពីមន្រ្តីប៉ូលិសចរាចរណ៍មួយរូបក្នុងទីក្រុងហាណូយ ត្រូវបានបង្ខំឱ្យបោះជំហានដកថយ បន្ទាប់ពីរថយន្តមួយគ្រឿងដែលគាត់កំពុងនឹងព្យាយាមឃាត់ បានបន្តដំណើរទៅមុខមិនបញ្ឈប់។

ការប្រឈមមុខដាក់គ្នានេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងកំណាត់ផ្លូវ Giang Vo Street ក្នុងខណ្ឌ Ba Dinh District ទីក្រុងហាណូយ ហើយទិដ្ឋភាពនេះត្រូវបានផ្តិតដោយអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។

នៅក្នុងវីដេអូ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យកន្លងទៅ បានបង្ហាញពីសកម្មភាពប៉ូលិសចរាចរណ៍មួយរូបដែលយើងអាចឃើញកំពុងផ្តល់សញ្ញាឱ្យរថយន្តពណ៌ប្រផេះមួយគ្រឿងជម្លៀសដំណើររបស់ខ្លួនអែបទៅកាន់ចិញ្ចើមផ្លូវ។

ស្រ្តីជាម្ចាស់រថយន្តបានបដិសេធធ្វើតាមមន្រ្តីប៉ូលិស និងបានបន្តដំណើរយឺតៗជាមួយនឹងរថយន្តរបស់នាងសំដៅទៅមន្រ្តីប៉ូលិស ដោយបង្ខំឱ្យគាត់បោះជំហានថយក្រោយដើម្បីបញ្ចៀសពីការរត់គេចខ្លួនរបស់នាង៕
 

adverise with khmeread