Man Utd ប្រុងជើងការ បន្ទាប់ពី Paulo Dybala មិនបដិសេធឱកាសចាកចេញពី Juventus

          ក្រុម Man Utd បានផ្តោត​គោលដៅ​លើ​កីឡាករ Paulo Dybala ដែលមិនបាន​បដិសេធឱកាស​ចាកចេញ​ពី​ក្លឹប Juventus នៅ​រដូវក្តៅនេះទេ ហើយ​សារ​ភាព​ថា ខ្លួន​នឹកដល់ Paul Pogba ដែលជា​អតីតមិត្ត​រួម​ក្រុម។

          ​ Dybala ត្រូវ​បាន​ចាត់ទុកថា ជា​កីឡាករ​មាន​តម្លៃបំផុត​ បន្ទាប់ពី​ធ្វើ​បាន​ល្អចាប់តាំងពី​ចូល​រួម​នៅ​ឆ្នាំ​២០១៥។ កីឡាករ​អាហ្សង់ទីនវ័យ​២៤​ឆ្នាំ​រូបនេះរក​បាន​៥៦​គ្រាប់ក្នុង​១១២​ប្រកួត​សម្រាប់​ក្លឹប Juventus ដោយ​ជួយឲ្យ​ពួក​គេ​លើក​ពានជើងឯក Serie A ពីរ​លើក​និង​រក​បាន​១៣​គ្រាប់ក្នុងការ​បង្ហាញ​មុខ​១៨​លើកនៅ​រដូវកាល​នេះ។

          ក្លឹប Juventus កំពុង​រៀបចំ​កិច្ច​សន្យា​ថ្មី​សម្រាប់កីឡាករ​អាហ្សង់ទីន​រូប​នេះ ប៉ុន្តែ​ចំពេល​មាន​ការ​លើក​ឡើង​អំពី​ជម្លោះ​ជាមួយ​លោក Max Allegri ដូច្នេះអនាគត​របស់​កីឡាករ​រូបនេះ​មិន​ច្បាស់លាស់ទេ។

          មាន​ក្លឹប​ជា​ច្រើនដូចជា​​​ Man Utd, Barcelona និង​ក្លឹប​ Real Madrid បានបង្ហាញចំណាប់អារម្មណ៍ហើយ​ Dybala និង​ Antoine Griezmann នឹងក្លាយជា​កី​ឡាករ​ដែលគេចង់បាន​បំផុត៕

adverise with khmeread