ក្រុមហ៊ុនលក់សម្ភារៈសង្ហារឹម Ikea ហៅតុទូត្រឡប់មកវិញ ២៩ លានឈុត បន្ទាប់ពីក្មេង ៨ នាក់ត្រូវទូរលំសង្កត់ស្លាប់

ក្រុមហ៊ុនលក់សម្ភារៈសង្ហារឹម Ikea បានប្រកាសទទួលយកមកវិញនូវតុ និងទូដាក់សម្លៀកបំពាក់ចំនួន ២៩លានឈុត បន្ទាប់ពីការស្លាប់នៃកុមារចំនួន ៨ រូបក្នុងរដ្ឋកាលីហ្វ័រញ៉ា។

នាយកប្រតិបត្តិលោក Lars Petersson បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា Ikea ចង់បង្កើនការយល់ដឹងនៃយុទ្ធនាការប្រកាសទទួលយកមកវិញនេះ សម្រាប់ប្រភេទតុ និងទូសម្លៀកបំពាក់ជាច្រើនប្រភេទដែលអាចរំលំបានយ៉ាងងាយ ប្រសិនបើមិនបានថ្ពក់វាទៅនឹងជញ្ជាំងបានត្រឹមត្រូវ។

ការស្លាប់នៃក្មេងមួយរូបក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានគេប្រទះឃើញពួកគេបានជាប់នៅក្រោមទូសម្លៀកបំពាក់ Ikea Malm កាលពីខែឧសភា បានចោទជាមន្ទិលថាតើក្រុមហ៊ុន Ikea បានបញ្ជូនសារអំពីការហៅត្រឡប់នូវសម្ភារៈរបស់ខ្លួនមកវិញដោយមានប្រសិទ្ធភាពឬយ៉ាងណា ដែលខ្លួនបានប្រកាសកាលពីខែមិថុនា ឆ្នាំ ២០១៦ នោះ។

ក្រុមហ៊ុនលក់រាយរបស់ស៊ុយអែត និងនិយតករសុវត្ថិភាពសហព័ន្ធ កំពុងស្នើទៅអតិថិជនរបស់ខ្លួនឱ្យទទួលនូវប្រព័ន្ធសុវត្ថិភាពជាបន្ទាន់ ឬយកវាត្រឡប់ទៅឱ្យពួកគេវិញផងដែរ៕

[caption id="attachment_24963" align="alignnone" width="634"] Jozef Dudek, 2-year-old from Buena Park, California, died May 2017 when a three-drawer IKEA MALM Dresser fell on him. (PRNewsfoto/Feldman Shepherd)[/caption]


adverise with khmeread