adverise with khmeread Index

ចាប់​អ្នកញៀន​ល្បែង​ហ្គេម​បាញ់​ត្រី​៩​នាក់​

    ភ្នំពេញ ៖ ជាទូទៅ​នៅ​ទីតាំង​បើក​លេងល្បែង​ហ្គេម​មាន​បង្កប់​ករណី​ជូ​ញ​ដូរ​និង​សេព​គ្រឿងញៀន ជាពិសេស​ជា​ជម្រក​ពួកចោ​លួច ឆក់ ប្លន់ ពួន​សម្ងំ​លាក់ខ្លួន​ក្រោយពេល​ពួកវា​ធ្វើ​សកម្មភាព ។ ទោះបី​ទីតាំង​មួយចំនួន​នៅ​ឆ្ងាយ​ពី​សាលារៀន​ក៏ដោយ តែ​វា​បាន​ពង្វក់​ក្មេង​សិស្សសាលា​មិនបាន​ចូលរៀន​។​ទីតាំង​ទាំងអស់នោះ​គួរតែ​នាំគ្នា​លុបបំបាត់​។​

    នៅ​ថ្ងៃទី​១៧​កុម្ភ​:​ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​រសៀល​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ដោយមាន​ការសម្របសម្រួល​ពី​លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​កន្លែង​បើក​ល្បែង​សី​ុ​សង​ខុសច្បាប់​(​ហ្គេម​បាញ់​ត្រី ហ្គេម​បៀរ​)​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ភូមិ​ទី​៣ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

   ប្រតិបត្តិការ​នេះ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ជា​ភ្នាក់ងារ​ចាត់ចែង​លេងល្បែង​ស៊ី​សង​ខុសច្បាប់​ចំនួន​២​នាក់​(​ស្រី​១​នាក់​)​និង​ជនសង្ស័យ​ជា​អ្នក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ចំនួន​៧​នាក់​(​ប្រុស​៧​នាក់​) ព្រមទាំង​ចាប់យក​វត្ថុតាង ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូ​ហ្គេម​,​បៀរ​ចំនួន​១៤​ទូ​(​យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​)​និង​លុយ​ចំនួន​៥៦៩​ដុល្លារ​,​លុយ​ខ្មែរ​ចំនួន​១២៤០០០០​រៀល​។​

     ប​ច្ចុ​ប្ប​ន្ម​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូន ពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់