ទើបចេញពីគុកថ្មីៗ ហើយឆក់ទូរស័ព្ទដៃពីជនបរទេស, អាចនឹងជាប់គុកម្តងទៀត

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានី ភ្នំពេញ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ នៅក្នុងបន្ទប់លេខ២០៤ ក្នុងផ្ទះ សំណាក់ពន្លឺរស្មីពេជ្រ ផ្ទះលេខ ៥៨ ផ្លូវលេខ ៣០៤ សង្កាត់ អូរឡាំពិក ខណ្ឌ ចំការមន ថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៨និង១៥នាទីយប់។

ប៉ូលិសនិយាយថា ការឃាត់ខ្លួននេះបានប្រព្រឹត្តបទល្មើសជាក់ស្តែង បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦S ផ្លឹស ពណ៌ ទឹកមាស ពីជនបរទេសកាលពីថ្ងៃទី ២១ វិច្ឆិកា ២០១៧ វេលាម៉ោង៨ និង១៥នាទី យប់នៅមុខផ្ទះលេខ ៥៨D ផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ប៉ូលិសបន្តថា ជនរងគ្រោះ ឈ្មោះ OLAV NILS SUNDE ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិ NORWAY ស្នាក់នៅសណ្ឋាគារ LE ROYAL សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ  មុខរបរ ទេសចរណ៍។

ចំណែកជនសង្ស័យ១-ឈ្មោះ  គឿន គុណ ហៅ ដា វុទ្ធី ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង២-ឈ្មោះ យ៉ាន់ រាជ ហៅ ចាន់ សុរាជ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

ចាប់យកភស្តុតាង ជារបស់ជនរងគ្រោះឈ្មោះ OLAV NILS SUNDE -ទូរស័ព្ទដៃមួយគ្រឿង ម៉ាក អាយហ្វូន ៦S ផ្លឹស ពណ៌ ទឹកមាស ស៊ឹមកាតលេខ ៤៧ ៤១៤៤០០០០ ចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព -ម៉ូតូមួយគ្រឿងម៉ាក ឃីវេស ពណ៌ ក្រហម ឆ្នាំ ផលិត ២០១៧ លេខតួ ៨១៦១៧៣ លេខម៉ាស៊ីន ០៧០៧៧៣៧០ ពាក់ស្លាកលេខ ភ្នំពេញ 1GN .4000, ម៉្សៅក្រាមពណ៌ ស ចំនួន ០១ កញ្ចប់តូច -ដែកកេះ ចំនួន ០១ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមានដបទឹកបរិសុទ្ធម៉ាក វីតាល់ចំនួន ០១, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០៣ និងក្រដាសអាលុយមីញ៉ូមមួយចំនួន។

ជនសង្ស័យទាំង ២នាក់ ខាងលើធ្លាប់ជាប់ពន្ធធានាគារទើបដោះលែងថ្ងៃ១៨ ខែវិច្ឆិកាឆ្នាំ២០១៧។ បច្ចុប្បន្នជនសង្ស័យទាំង ពីរនាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

adverise with khmeread