បុរសអូស្ត្រាលីពីរនាក់និងសុនខមួយក្បាលទំលើដំបូលឡាន ៤ យប់ ព្រោះនៅខាងក្រោមឡោមព័ទ្ធដោយហ្វូងក្រពើ

អ្នកនេសាទត្រីពីរនាក់ ក្លាយជានុយរបស់ក្រពើ បន្ទាប់ពីធ្លាក់ចូលក្នុងភក់ក្នុងព្រៃអូស្ដ្រាលី។ ដើម្បីរត់គេពីសត្វសាហាវ ពួកគេធ្លាប់បានវឹកហាត់ជំនាញរៀនរស់របស់ពួកគេ ដោយទៅទំពីលើដំបូលរថយន្តរបស់ពួកគេជាច្រើនថ្ងៃ មុនពេលក្រុមសង្គ្រោះមកដល់។

កាលពីថ្ងៃសុក្រ បុរសអូស្ដ្រាលីពីរនាក់ និងសុនខរបស់ពួកគេចាប់ផ្ដើមធ្វើដំណើរផ្សងព្រេងក្នុងតំបន់ដាច់ស្រយាល Kimberley ភាគខាងជើងប្រទេសអូស្រ្តាលី។ យ៉ាងណាមិញ រថយន្តរបស់ពួកគេបានជាប់នៅក្នុងភក់ ដោយមិនបានរំពឹងទុកថាទីនោះមានសត្វក្រពើឡើយ។

ជាមួយនឹងរថយន្តមានទឹកខ្លះៗ និងអស់សង្ឃឹមទាំងជាប់ក្នុងភក់នោះ ម្ចាស់និងសុនខបានបង្ខំចិត្តនៅលើដំបូលរថយន្តដើម្បីរត់គេចជំនោរភក់ដ៏ធំនោះ។ ពួកគេនៅលើដំបូលរថយន្តអស់រយៈពេល ៤ យប់ទាំងភ័យខ្លាចក្រពើនៅក្បែររថយន្តរបស់ពួកគេ ខណៈដែលរង់ចាំក្រុមសង្គ្រោះមកដល់។

Charlie Williams វ័យ ១៩ ឆ្នាំ និង Beau Bryce-Maurice វ័យ ៣៧ ឆ្នាំ ប្រើភួយដើម្បីការពារសុនខពីកម្ដៅ ហើយពួកគេបានថតវីដេអូលើ iPhone ក្នុងករណីមិនមានអ្នករកឃើញពួកគេ។

នៅពេលអ្នកនេសាទត្រីទាំងពីរខកខានត្រឡប់ទៅផ្ទះវិញនៅចុងសប្ដាហ៍ សាច់ញាតិបានជូនដំណឹងទៅអាជ្ញាធរដើម្បីស្វែងរកពួកគេត្រឡប់មកវិញ។ ហើយនៅរសៀលថ្ងៃអង្គារ ពួកគេនិងសុនខត្រូវបានជួយសង្គ្រោះ ក្នុងសភាពអស់កម្លាំងល្ហិតល្ហៃ ខ្វះជាតិទឹក និងរងកម្ដៅព្រះអាទិត្យ ប៉ុន្ដែសំណាងល្អពួកគេនៅរស់៕

adverise with khmeread