កត្តា ៥ យ៉ាង បង្កឱ្យស្បែកជាំខ្លាំង ដោយមិនដឹងខ្លួន

ស្នាមជាំនៅលើផ្នែកណាមួយលើរាងកាយ បន្ទាប់ពីរងរបួសគឺជារឿងធម្មតា។ ពួកវាអាចកើតឡើងនៅពេលសរសៃឈាមក្រោមស្បែកបែក ជាលទ្ធផលនាំឱ្យជាំ។ នេះនាំឱ្យមានឈាមនៅលើជាលិកា និងមានស្នាមជាំ។ ប៉ុន្ដែបើវាជាំខ្លាំងតើមកពីមូលហេតុអ្វីទៅ?

មានមូលហេតុច្រើន ដែលបណ្ដាលឱ្យមានស្នាមជាំខ្លាំងក្នុងនោះរួមមាន៖
១. ផលប៉ះពាល់នៃថ្នាំ Anticoagulants ប្រើលើអ្នកដែលហូរឈាមខ្លាំងដើម្បីទប់ស្កាត់កុំឱ្យឈាមហូរ ប៉ុន្ដែវាបង្កឱ្យមានស្នាមជាំលើរាងកាយរបស់អ្នក។
២. មានបញ្ហាថ្លើម ឬកើតជំងឺរលាកថ្លើម។
៣. ខ្វះវីតាមីន K និង C ក្នុងរាងកាយ។
៤. កើតជំងឺឈាម ក្នុងនោះរួមមានជំងឺមហារីកឈាម ជំងឺអេដស៍ ស្លេកស្លាំង និងនិងជំងឺ Von Willebrand។
៥. កត្តាចាស់ ស្បែករបស់អ្នកអាចនឹងមានកន្លែងខ្លះងាប់កោសិកា។

តើមានវិធីសាស្រ្តដើម្បីបំបាត់ស្នាមជាំនេះទេ? វិធីសាស្រ្តដើម្បីបំបាត់ស្នាមជាំរួមមាន៖
១. ប្រើបង់រុំត្រជាក់ ៖ ប្រសិនបើវាចេញ ៤៨ ម៉ោងដំបូងដាក់បង់រុំត្រជាក់រយៈពេល ១៥ នាទី ៣ ដងក្នុងមួយថ្ងៃ។

២. ប្រើបង់រុំក្ដៅឧណ្ហៗ ៖ អ្នកអាចត្រាំទឹកក្ដៅ ឬយករបស់ក្ដៅឧណ្ហៗស្អំលើកន្លែងមានបញ្ហារយៈពេល ១០ នាទី ៣ ដងក្នុងមួយថ្ងៃ។

៣. រក្សាជើងឱ្យត្រង់ដើម្បីឱ្យឈាមហូរតាមសម្រួល៕

adverise with khmeread