២០ យ៉ាងដែលអ្នកត្រូវតែត្រួតពិនិត្យមុននឹងចុះកិច្ចសន្យាចូលបម្រើការងារ

សូមចូលរួមអបអរសាទរ ប្រសិនបើអ្នកបានចូលមកអានអត្ថបទនេះមានន័យថាអ្នកទើបតែទទួលបានការងារថ្មីៗ។ យើងរីករាយណាស់សម្រាប់ជោគជ័យរបស់អ្នក។ ខណៈពេលដែលអ្នកកំពុងតែសាទរជាមួយនឹងការទទួលបានការងារថ្មីជាមួយមិត្តភក្តិរបស់អ្នកនោះ វាអាចជាគំនិតល្អដែរក្នុងការចំណាយពេលបន្តិចដើម្បីធ្វើការស្រាវជ្រាវរឿងមួយចំនួនដែលទាក់ទងនឹងការងារ។ មួយក្នុងចំណោមនោះគឺត្រូវអាននូវកិច្ចសន្យាការងាររបស់អ្នកដោយប្រុងប្រយ័ត្នមុនពេលចុះហត្ថលេខានៅលើវាដើម្បីឱ្យអ្នករាល់គ្នាបានដឹងលឺ។ និយាយដោយត្រង់ទៅ វាមិនមែនជាគំនិតល្អនោះទេក្នុងការប្រញាប់ប្រញាល់និងចុះហត្ថលេខាលើឯកសារណាមួយដោយមិនបានដឹងពីព័ត៌មានជាក់លាក់អំពីវា។ ដូច្នេះ កិច្ចសន្យាការងាររបស់អ្នកគឺជារឿងមួយដែលអ្នកគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំង។

ទោះបីជាអ្នកមិននៅក្នុងដំណាក់កាលនៃការទទួលយកឱកាសការងារថ្មីក៏ដោយ ក៏វាគឺជាឱកាសល្អដែលថាអ្នកនឹងមិនធ្វើការឱ្យនយោជកបច្ចុប្បន្នរបស់អ្នកជារៀងរហូតនោះទេ។ ហេតុដូច្នេះ អ្នកគួរចំណាយពេលខ្លះពិនិត្យមើលព័ត៌មានខាងក្រោមនេះដើម្បីឱ្យមានគំនិតអំពីអ្វីដែលអ្នកគួរធ្វើនិងអ្វីដែលអ្នកត្រូវការមុនពេលចុះហត្ថលេខាលើកិច្ចសន្យាការងារពីសំណាក់នយោជកថ្មីរបស់អ្នក។

ពិនិត្យមើលមុខតំណែងការងារ

ខណៈពេលដែលអ្នកអាចដឹងរួចហើយអំពីការងារនេះ វាជាការល្អបំផុតក្នុងការពិនិត្យការកំណត់មុខតំណែងរបស់អ្នកឱ្យច្បាស់ថាវាពិតជាអ្វីដែលអ្នកបានស្នើសុំ។

ពិនិត្យមើលសេចក្ដីពិពណ៌នាអំពីការងារ

ចំណុចនេះគួរតែបានពិពណ៌នាសង្ខេបអំពីភារកិច្ចរបស់អ្នក។ អ្នកគួរអានចំណុចនេះយ៉ាងប្រុងប្រយ័ត្នដើម្បីយល់ច្បាស់ពីទំនួលខុសត្រូវរបស់អ្នកនៅកន្លែងការងារនិងសួរបញ្ជាក់ចំណុចណាដែលអ្នកមិនទាន់យល់។

តើការងាររបស់អ្នកអចិន្រ្តៃយ៍ឬមានរយៈពេលកំណត់ណាមួយ?

តើការងាររបស់អ្នកជាប្រភេទការងារអ្វី? តើវាជាកិច្ចសន្យាមិនកំណត់រយៈពេលឬជាកិច្ចព្រមព្រៀងដែលមានកាលបរិច្ឆេទបញ្ចប់ដែរឬទេ? ការយល់ដឹងពីរឿងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអាចវាយតម្លៃអំពីកំរិតនៃសុវត្ថិភាពការងាររបស់អ្នក។

តើរយៈពេលសាកល្បងគឺជាអ្វី?

នយោជកជាទូទៅតែងតម្រូវឱ្យអ្នកបំពេញការងារនៅក្នុងរយៈពេលនៃការសាកល្បងការងារជាដំបូង។ ក្នុងអំឡុងពេលនេះ ភាគីណាមួយអាចបញ្ឈប់ការងារឫលាឈប់ពីការងារបានដោយមិនចាំបាច់មានមូលហេតុ។ ដំណាក់កាលសាកល្បងនេះកាន់តែឆាប់គឺកាន់តែប្រសើរ។

តើវាបានកំណត់កន្លែងការងាររបស់អ្នកយ៉ាងដូចម្តេចខ្លះ?

ការងាររបស់អ្នកអាចនឹងតម្រូវឱ្យអ្នកធ្វើការនៅក្នុងការិយាល័យ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាការងាររបស់អ្នកអាចបញ្ជាក់ថាអ្នកគួរតែធ្វើការនៅកន្លែងណាដែលនយោជកតម្រូវឱ្យធ្វើ។ អ្នកគួរមើលបញ្ជាក់អំពីករណីនេះ។

តើអ្នកនឹងរាយការណ៍អំពីការងារទៅកាន់អ្នកណា?

កិច្ចសន្យាការងាររបស់អ្នកគួរបានលើកឡើងអំពីនរណាដែលអ្នកគួររាយការណ៍ជូន។ ដោយសារតែបុគ្គលនេះនឹងត្រូវវាយតម្លៃការអនុវត្តរបស់អ្នក នោះអ្នកត្រូវព្យាយាមស្វែងយល់ពីពួកគេបន្តិចមុនពេលចាប់ផ្តើមការងារ។

សួរបញ្ជាក់អំពីប្រាក់ខែ

អ្នកគួរពិនិត្យមើលផ្នែកនេះដើម្បីដឹងថាតើប្រាក់ខែគោលដែលអ្នកបានចរចារត្រូវបានកំណត់ទុកត្រឹមត្រូវឫទេ។ ប្រសិនបើវាត្រូវបានបែងចែកទៅតាមការងារដែលបំពេញបាននោះ អ្នកអាចនឹងមានបញ្ហាប្រាក់ខែ។

ពិនិត្យមើលកញ្ចប់អត្ថប្រយោជន៍ផ្សេងៗ

កិច្ចសន្យាការងារគួរតែបានលើកឡើងពីការលើកទឹកចិត្តនិងអត្ថប្រយោជន៍ដែលអ្នកនឹងត្រូវទទួលបាន។ អ្នកគួរពិនិត្យមើលថាតើវាដូចទៅនឹងអ្វីដែលអ្នករំពឹងទុកឬថាតើវាត្រូវបានធានាឬទេ។

តើវាមានហាមឃាត់ការធ្វើការងារបន្ថែមក្រៅម៉ោងដែរឬទេ?

នយោជកខ្លះបានហាមឃាត់ការធ្វើការងារបន្ថែមក្រៅម៉ោងឬសកម្មភាពដែលធ្វើការក្រៅម៉ោងនៅកន្លែងផ្សេង។ អ្នកគួរពិនិត្យមើលថាតើនយោជកនាពេលអនាគតរបស់អ្នកបានលើកឡើងពីករណីនេះដែរឫទេ។

តើកញ្ចប់ឈប់សម្រាករបស់អ្នកគឺជាអ្វី?

បើយោងទៅតាមច្បាប់ អ្នកមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកមួយចំនួនក្នុងមួយឆ្នាំ។ អ្នកគួរពិនិត្យមើលថាតើវាអនុលោមទៅតាមការកំណត់នោះឬអត់។ អ្នកអាចពិនិត្យមើលតារាងថ្ងៃឈប់សំរាកនៅក្នុងប្រទេសកម្ពុជានិងថ្ងៃឈប់សម្រាកណាខ្លះដែលពេញនិយមនៅក្នុងប្រទេសកម្ពុជា។

តើមានលក្ខខណ្ឌអ្វីខ្លះសំរាប់ការឈប់សម្រាកពេលឈឺ?

ការធ្លាក់ខ្លួនឈឺគឺជារឿងដែលមនុស្សគ្រប់គ្នាមិនអាចជៀសវាងបានឡើយ។ ដូច្នេះ អ្នកត្រូវប្រាកដថាបានពិនិត្យមើលលក្ខខណ្ឌដែលទាក់ទងនឹងការឈប់សម្រាកពេលមានជម្ងឺ ជាពិសេសគឺចំនួនថ្ងៃឈប់សម្រាកឈឺដែលអ្នកត្រូវបានគេអនុញ្ញាតឱ្យសម្រាក។ សម្រាប់ព័ត៌មានលម្អិតអ្នកអាចស្វែងរកមើលនៅក្នុងច្បាប់និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការចែងច្បាប់ពលកម្មការងារ។

បញ្ជាក់ឱ្យច្បាស់អំពីម៉ោងធ្វើការរបស់អ្នក

ចំណុចនេះមានសារសំខាន់ណាស់ព្រោះវាទាក់ទងនឹងចំនួនការងារដែលអ្នកត្រូវធ្វើ។ អ្នកត្រូវពិនិត្យមើលថាតើអ្នកត្រូវទាមទារឱ្យធ្វើការនៅចុងសប្តាហ៍ឬអំឡុងពេលថ្ងៃឈប់សម្រាកដែរឫទេ។

តើអ្នកនឹងទទួលបានប្រាក់បន្ថែមម៉ោងដែរឬទេ?

ប្រសិនបើអ្នកតម្រូវឱ្យធ្វើការលើសពីម៉ោងធ្វើការធម្មតា អ្នកគួរតែស្នើរបញ្ជាក់ថាតើអ្នកនឹងទទួលបានប្រាក់បន្ថែមម៉ោងឬទេហើយវានឹងត្រូវបានគិតតាមអត្រារបៀបណាដែរ។

តើកម្មសិទ្ធិបញ្ញានឹងត្រូវគិតគូរយ៉ាងដូចម្តេច?

ចំណុចនេះមានសារៈសំខាន់ណាស់ជាពិសេសប្រសិនបើអ្នកកំពុងធ្វើការក្នុងវិជ្ជាជីវៈដែលតម្រូវឱ្យបង្កើតបានអ្វីដែលថ្មីៗ។ ជាទូទៅ រាល់គំនិតនៃការបង្កើតថ្មីរបស់អ្នកទាំងអស់នឹងត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។

សូមព្យាយាមអានលំអិតអំពីមូលហេតុនៃការបញ្ឈប់ពីការងារ

រាល់កិច្ចសន្យាការងារគួរតែមានលើកឡើងអំពីលក្ខខណ្ឌនៃការបញ្ឈប់ការងារ។ អ្នកគួរពិនិត្យមើលថាតើលក្ខខណ្ឌនេះត្រូវបានលើកឡើងថាជា “មូលហេតុតែមួយ” ឬ “គ្មានហេតុផល” ដើម្បីធានាអំពីសុវត្ថិភាពការងាររបស់អ្នក។

តើកាលបរិច្ឆេទចាប់ផ្ដើមនិងបញ្ចប់ត្រូវបានបញ្ជាក់ច្បាស់ដែរឬទេ?

វាជាការសំខាន់ណាស់ដែលកិច្ចសន្យាការងាររបស់អ្នកបានបញ្ជាក់យ៉ាងច្បាស់អំពីកាលបរិច្ឆេទនៃការចាប់ផ្តើមនិងបញ្ចប់នៃការងាររបស់អ្នក។ ហើយក្រោយមកទៀត វាអាចជាកាលបរិច្ឆេទនៃការចូលនិវត្តន៍របស់អ្នកប្រសិនបើអ្នកជាបុគ្គលិកអចិន្រ្តៃយ៍នៅទីនោះ។

ស្វែងយល់ពីរយៈពេលនៃការអង្កេត

អ្នកគួរពិនិត្យមើលថាតើរយៈពេលនៃការអង្កេតគឺជាអ្វី នៅក្នុងស្ថានការណ៍ដែលអ្នកសុំឈប់ឬក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការងាររបស់អ្នក។ តាមធម្មតា វាអាចមានរយៈពេលពីរទៅបីសប្តាហ៍។

តើក្រុមហ៊ុនមានផ្ដល់ជាកញ្ចប់សំណងដែរឬទេ?

ប្រសិនបើការងាររបស់អ្នកនៅក្នុងក្រុមហ៊ុនត្រូវបានបញ្ចប់តាមរយៈកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកនោះវាគួរតែមានកញ្ចប់សំណងសម្រាប់អ្នក។ អ្នកគួរសួរបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលអ្នកអាចនឹងទទួលបានក្នុងករណីបែបនេះ។

តើមានការតម្រូវឱ្យរក្សាការសម្ងាត់ក្រុមហ៊ុនដែរឬទេ?

ប្រសិនបើការងាររបស់អ្នកមានពាក់ព័ន្ធទៅនឹងការរក្សាព័ត៌មានសម្ងាត់ណាមួយនោះ កិច្ចសន្យាការងាររបស់អ្នកនឹងត្រូវបានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងដែលតម្រូវឱ្យអ្នកអានដោយប្រុងប្រយ័ត្នដើម្បីស្វែងយល់អំពីព័ត៌មានលម្អិតរបស់វា។

តើមានលក្ខខណ្ឌដាក់កំហិតដែរឬទេ?

លក្ខខណ្ឌទាំងនោះអាចរួមបញ្ចូលទាំងការមិនជ្រៀតជ្រែកការងារអ្នកដទៃ ការទាក់ទាញអតិថិជនដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន មិនសម្របសម្រួលគ្នាដោយការចរចារ ឫមិនបម្រើការឱ្យក្រុមហ៊ុនដទៃទៀត។ ការដែលបានយល់ដឹងអំពីលក្ខខណ្ឌទាំងនេះនិងលទ្ធផលដែលអាចកើតមាននោះមានសារសំខាន់ណាស់ពីព្រោះវាអាចដាក់កម្រិតឫបង្កជាឧបសគ្គដល់ការងាររបស់អ្នកនាពេលអនាគត។

ប្រភព៖ everjobs

adverise with khmeread