ក្រុមហ៊ុនកំពូលទាំង5ដែលកំពុងតែស្វែងរកបុគ្គលិកជំនាញផ្នែកទីផ្សារ

គោលបំណងចម្បងនៃការធ្វើទីផ្សារ គឺដើម្បីបង្កើតនូវតម្លៃសម្រាប់អតិថិជន និងក្រុមហ៊ុនតាមរយៈការបង្កើតចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់។ ទីផ្សារគឺជាឧស្សាហកម្មដ៏ទូលំទូលាយមួយដែលបេក្ខភាពការងារអាចអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពួកគេនិងរីកលូតលាស់បានលឿន។ ប្រសិនបើអ្នកធ្លាប់មានក្ដីស្រមៃចង់ធ្វើការនៅក្នុងផ្នែកទីផ្សារ នោះសូមអ្នកពិនិត្យមើលក្រុមហ៊ុនទាំង 5នេះដែលកំពុងតែស្វែងរកបុគ្គលិកជំនាញផ្នែកទីផ្សារនៅក្នុងប្រទេសកម្ពុជាយើងនេះ ហើយអ្នកអាចនឹងស្វែងរកបានឱកាសការងារមួយដែលសមស្របសម្រាប់អ្នក។

APPLY NOW

Khmer Beverages – អ្នកវិភាគទីផ្សារ & ភ្នាក់ងារទីផ្សារពាណិជ្ជកម្ម

Khmer Beverages គឺជាក្រុមហ៊ុនផលិតភេសជ្ជៈដែលមានជាតិអាល់កុល និងគ្មានជាតិអាល់កុលឈានមុខគេ ដោយប្រើបច្ចេកវិជ្ជាទំនើបបំផុតក្នុងការផ្តល់នូវផលិតផលល្អបំផុតដល់អតិថិជន។

ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលអាជីវកម្មយ៉ាងឆាប់រហ័ស ក្រុមហ៊ុនកំពុងស្វែងរក អ្នកវិភាគទីផ្សារវ័យក្មេង និងភ្នាក់ងារទីផ្សារពាណិជ្ជកម្មដើម្បីចូលរួមជាមួយក្រុមការងាររបស់ខ្លួន។ ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងផ្នែកទីផ្សារជាមួយនឹងបរិយាកាសការងារដ៏អស្ចារ្យនោះ អ្នកអាចពិនិត្យមើលឱកាសកាងារពី Khmer Beverages នៅទីនេះ:

APPLY NOW

Unisun Development Corp – អ្នកឯកទេសខាងស្លាកសញ្ញា & ទំនាក់ទំនង

Unisun Development Corp គឺជាសហគ្រាសធុនតូច និងមធ្យមដែលកំពុងចាប់ផ្តើមដំណើរដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី និងក្រុមហ៊ុនសំណង់ដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុននេះកំពុងស្វែងរកអ្នកឯកទេសខាងស្លាកសញ្ញានិងទំនាក់ទំនងក្នុងរាជធានីភ្នំពេញ។ ប្រសិនបើអ្នកចង់កសាងអនាគតរបស់អ្នកឱ្យភ្លឺស្វាងនិងធ្វើការជាមួយក្រុមហ៊ុនដែលផ្តល់នូវឱកាសការងារដ៏អស្ចារ្យនោះ អ្នកមិនត្រូវស្ទាក់ស្ទើរទៀតទេ។ អ្នកអាចពិនិត្យមើលឱកាសការងារទាំងអស់នោះនិងដាក់ពាក្យស្នើរសុំការងារនៅទីនេះ:

APPLY NOW

Union Commercial Bank – ប្រធានក្រុមអភិវឌ្ឍពាណិជ្ជកម្ម (2មុខតំណែង)

Union Commercial Bank បានផ្តល់សេវាកម្មធនាគារប្រកបដោយជំនាញវិជ្ជាជីវៈដល់អតិថិជននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង21ឆ្នាំមកហើយ។ បច្ចុប្បន្នធនាគារនេះគឺជាក្រុមហ៊ុនជំនួយសម្ព័ន្ធរបស់ E-Sun Bank-Taiwan និងជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

មិនថាអ្នកធ្លាប់មានបទពិសោធន៍ការងារ ឬ ជានិស្សិតទើបបានបញ្ចប់ការសិក្សានោះទេ អ្នកអាចសាកល្បងដាក់ពាក្យស្នើរសុំការងារនេះ។ UCB តែងតែចង់ដឹងនិងស្វែងយល់ពីអ្នក! អ្នកអាចក្លាយជាផ្នែកមួយនៃក្រុមការងាររបស់ UCB ហើយ UCB អាចជាកន្លែងការងារសមស្របសម្រាប់អ្នក។ អ្នកអាចពិនិត្យមើលឱកាសការងារទាំងអស់នៅទីនេះ:

APPLY NOW

Wing – អ្នកគ្រប់គ្រងផលិតផលអ្នកប្រើប្រាស់

Wing ជាក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅកម្ពុជាជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាធនាគារតាមទូរស័ព្ទទៅកាន់ធនាគារដែលមិនមានធនាគារផ្ទាល់ខ្លួន និងនៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ដោយចាប់ផ្តើមដំណើរការឆ្នាំ 2009 វីងបានផ្តល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់តាមវិធីដែលមានសុវត្ថិភាពបំផុត មានតម្លៃថោក និងលឿនបំផុតគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយប្រាស់ប្រើទូរស័ព្ទដៃ។ អ្នកក៏អាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់អ្នកនៅគ្រប់បណ្តាញទូរស័ព្ទចល័តនិងបង់ថ្លៃវិក័យបត្ររបស់អ្នកបាននោះដែរ!

ការងារនៅវីងផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរៀនពីរបៀបរក្សាជំនួញឱ្យបានរឹងមាំទប់ទល់នឹងការប្រកួតប្រជែងពីដៃគូធំៗលើទីផ្សារ ។ ប្រសិនបើអ្នកកំពុងស្វែងរកការងារនៅក្នុងផ្នែកទីផ្សារនោះ វាអាចជាឱកាសដ៏ល្អសម្រាប់អ្នក។ អ្នកគួរតែចាប់ផ្ដើមដាក់ពាក្យស្នើរសុំការងារនៅពេលនេះ! អ្នកអាចពិនិត្យមើលមុខដំណែងនៅទំនេរទាំងអស់ដែលអាចរកបានហើយដាក់ពាក្យស្នើរសុំនៅទីនេះ :

APPLY NOW

Teng Lay Group – បុគ្គលិកប្រតិបត្តិផ្នែកតម្លៃ & ផ្នែកទីផ្សារ

TENG LAY GROUP ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1996 ហើយរហូតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុននេះមានក្រុមហ៊ុនសម្ព័ន្ធធំៗ ចំនួន5 គឺក្រុមហ៊ុន Teng Layអាហរ័ណ នីហរ័ណនិងដឹកជញ្ជូន ក្រុមហ៊ុន Teng Layដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុន Teng Layវិស្វកម្ម ក្រុមហ៊ុនតេងឡាយអភិវឌ្ឍន៍ និង Teng Layកំពង់ផែស្ងួត។

បច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិកផ្នែកតម្លៃ និងផ្នែកទីផ្សារនៅក្នុងទីក្រុងភ្នំពេញ។ ជាមួយនឹងដំណឹងជ្រើសរើសបុគ្គលិក ចំនួន 11នាក់បន្ថែមទៀតនៅក្នុងក្រុមហ៊ុននេះ អ្នកគួរតែផ្ញើប្រវត្តិរូបរបស់អ្នកហើយដាក់ពាក្យស្នើរសុំការងារឥឡូវនេះ! អ្នកអាចស្វែងយល់ពីឱកាសការងារជាច្រើនទៀតតាម Link ខាងក្រោមនេះ :

APPLY NOW

តើអ្នកមិនបានរកឃើញមុខដំណែងដែលអ្នកកំពុងស្វែងរកក្នុងចំណោមឱកាសការងារទាំងនេះមែនទេ? អ្នកអាចពិនិត្យមើលឱកាសការងារចំនួន 89ផ្សេងទៀតនៅក្នុងវិស័យទីផ្សារនៅលើវែបសាយរបស់យើងហើយនឹងអាចទទួលបានការងារក្នុងក្ដីស្រមៃរបស់អ្នកឥឡូវនេះ!

APPLY NOW

adverise with khmeread