Download

នាយក​ប្រតិបត្តិ Apple ប្រឆាំងនឹង​ការបង្គាប់​តុលាការ ដើម្បី​ជួយ​ដល់ FBI ដោះ​សោ​ទូរស័ព្ទដៃ​មួយ​

​    ​នាយក​ប្រតិបត្តិ​លោក Tim Cook បាន​និយាយថា ក្រុមហ៊ុន​របស់គាត់​ប្រឆាំងនឹង​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ដោយ​ឲ្យ​ខ្លួន​ជួយ FBI បំបែកលេខ​កូដ​លើ​ទូរស័ព្ទ iPhone របស់​បុរស​ម្នាក់​មក​ពី San Bernardino ដែល​ត្រូវគេ​បាន​បាញ់សម្លាប់​។​

​    ​លោក Cook និយាយទៀតថា ការទាមទារ​នេះ​ត្រូវបាន​គំរាមកំហែង​ដល់​ប្រព័ន្ធ​សុវត្ថិភាព​នៃ​អតិថិជន​របស់ Apple និង​ផ្ទុយ​នឹង​ច្បាប់​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​    ​ចៅក្រម​នៃ​តុលាការ​ស្រុក​ក្នុង​ទីក្រុង Los Angeles លោក Sheri Pym បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា Apple ត្រូវតែ​ផ្ដល់នូវ​ជំនួយ​ច្ចេកទេស​មួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​តាមរយៈ​ការស្វែងរក​នូវ​ព័ត៌មាន​សម្ងាត់​នៅលើ iPhone 5c មួយ ដែល​ប្រើប្រាស់​ដោយ​លោក Syed Rizwan Farook​។​

​    ​ក្នុង​លិខិត​មួយ ក្រុមហ៊ុន Apple បានសរសេរថា "​រដ្ឋាភិបាល​កំពុងតែ​សុំ​ឲ្យ​ក្រុមហ៊ុន Apple លួច​នូវ​ទិន្នន័យ​អតិថិជន​របស់ខ្លួន និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ការពារ​ព័ត៌មាន​អតិថិជន​របស់ Apple ហើយ​"​។​

​    ​"​យើង​មាន​សិទ្ធិ​ក្នុងការ​បដិសេធ​ចំពោះ​រឿង​មួយ​នេះ ព្រោះ​វា​ដូច​ជាក្រុមហ៊ុន Apple កំពុង​ព្យាយាម​បកអាក្រាត​ព័ត៌មាន​អតិថិជន​ខ្លួនឯង​អ៊ីចឹង ហើយ​វា​មាន​ហានិភ័យ​ខ្ពស់ជាង​ការដែល Hacker វាយប្រហារ​ទៀតផង​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់