ខ្សែប្រយុទ្ធ Robinho ត្រូវតុលាការអ៊ីតាលីផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភផ្លូវភេទ

          អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Real Madrid និង​​ Man City កីឡាករ Robinho ត្រូវ​បានតុលាការ​អ៊ីតាលី​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈ​ពេល​៩​ឆ្នាំ​ពីបទ​រំលោភ​ផ្លូវភេទ។

          តុលាការ​អ៊ីតាលី​បានសម្រេច​ផ្តន្ទាទោសកីឡាករ​ប្រេស៊ីលរូបនេះ​និង​មនុស្ស​៥​នាក់ផ្សេងទៀត​ពី​បទ​រំលោភផ្លូវភេទ​លើ​នារីសញ្ជាតិ​អាល់បានីវ័យ២២​ឆ្នាំ​នៅ​រង្គសាល​មួយកាល​ពីឆ្នាំ​២០១៣ ខណៈ​ពេល​ដែលកីឡាកររូបនេះលេងឲ្យ​ក្លឹប AC Milan ។

          Robinho ដែល​មិនបានបង្ហាញ​មុខ​នៅសវនាការនោះបានបដិសេធ​ការ​ចោទនេះប្រកាន់​តាមរយៈមេធាវីរបស់ខ្លួន។ មនុស្ស​៥នាក់​ផ្សេងទៀតក៏មាន​ពិរុទ្ធភាពក្នុងករណី​នេះដែរ។ Robinho មាន​សិទ្ធិ​ឧទ្ធរណ៍​ពីរ​លើក។

          តុលាការ​បានបង្គាប់​ឲ្យ​ផ្តល់​សំណងដល់ជនរងគ្រោះ​៥៣.៤៣១​ ផោន ចំពោះ​ការធ្វើទារុណកម្មនេះ៕

adverise with khmeread