អ៊ីតាលីអាចនឹងបានទៅលេង World Cup ដ៏ភ្ញាក់ផ្អើល ខណៈប៉េរ៉ូអាចនឹងត្រូវដកសិទ្ធិចេញពីការប្រកួតនេះ

អ៊ីតាលីកំពុងមានសង្ឃឹមវិលត្រឡប់ទៅកាន់ព្រឹតិការណ៍បាល់ទាត់ពិភពលោក (World Cup) ឡើងវិញ ខណៈប៉េរូកំពុងប្រឈមមុខនឹងការបញ្ឈរជើង។

ម្ចាស់ជើងឯកបួនសម័យកាលនៃពានរង្វាន់ពិភពលោកមួយនេះ បានជ្រុះចេញពីដំណើរប្រជែងមួយនេះដ៏គួរឱ្យភ្ញាក់ផ្អើលជាលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយ ពេលដែលពួកគេត្រូវបានទម្លាក់ដោយស៊ុយអែតក្នុងវគ្គជម្រុះកន្លងទៅ។

ប៉ុន្តែនៅក្នុងកាលៈទេសៈដ៏អស្ចារ្យមួយ ក្រុមរហស្សនាម Azzurri មួយនេះ សង្ឃឹមថាពួកគេអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសរុស្ស៊ីនាខែមិថុនាឆ្នាំក្រោយនេះ។

ក្រុមមកពីតំបន់អាមេរិកខាងត្បូង ប៉េរូបានផ្តួលនូវែលសេឡង់កាលពីដើមខែនេះ ដែលជ័យជម្នះនេះបានផ្តល់ឱ្យពួកគេនូវឱកាសឈានជើងចូលទៅកាន់ដំណើរប្រជែងពានរង្វាន់ពិភពលោកជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៨២ ក្នុងប្រទេសអេស្ប៉ាញ។

ប៉ុន្តែសេចក្តីរីករាយរបស់ពួកគេអាចនឹងបញ្ចប់ ជាមួយនឹងការជ្រៀតជ្រែកពីរដ្ឋាភិបាលក្នុងសមាគមបាល់ទាត់ប៉េរូ ដែលមានន័យថាវីរបុរសរបស់ពួកគេ អាចនឹងមិនមានឱកាសធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនោះឡើយ។

សមាជិកសភាប៉េរូលោកស្រី Paloma Noceda បានស្នើបង្កើតច្បាប់ថ្មីមួយ ដែលនឹងដាក់សមាគមបាល់ទាត់ប្រទេសមួយនេះនៅក្រោមការគ្របគ្រងនៃវិទ្យាស្ថានកីឡា។

សហព័ន្ធបាល់ទាត់ពិភពលោកបានចាត់វិធានការធម៌ក្តៅមួយទៅលើការជ្រៀតជ្រែកពីរដ្ឋាភិបាលក្នុងវិស័យបាល់ទាត់ ខណៈដែលកេនយ៉ាក៏ធ្លាប់ត្រូវបង្ខំឱ្យដកចេញពីសមាគមបាល់ទាត់របស់ខ្លួនម្តងដែរដែរក្នុងឆ្នាំ២០០៦ បន្ទាប់ពីបដិសេធក្បួនច្បាប់របស់សហព័ន្ធបាល់ទាត់ពិភពលោកមួយនេះ។

យោងតាមវេបសាយជាតិរបស់ប៉េរូ Libero បានឱ្យដឹងថា ប្រសិនបើលិខិតស្នើរបស់លោកស្រី Noceda ត្រូវបានអនុម័ត មន្រ្តីផ្លូវការរបស់ FIFA ក្នុងប្រទេសស្វីសអាចនឹងសម្រេចដកប៉េរូចេញពីដំណើរប្រជែងទាំងអស់របស់ FIFA ដោយនឹងបន្សល់ទុកកៅអីទំនេរមួយ ដែលនឹងត្រូវបំពេញនៅឯការប្រកួតបាល់ទាត់ពិភពលោកក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨។

FIFA បានចេញសេចក្តីថ្លែងការណ៍ថា ប្រសិនបើប្រទេសណាមួយត្រូវដកចេញ ឬមិនរាប់បញ្ចូលពីដំណើរប្រជែងបាល់ទាត់ពិភពលោកនេះ គណៈកម្មាធិការរៀបចំការប្រកួតរបស់ FIFA អាច "សម្រេចជំនួសសមាគមបាល់ទាត់នោះជាមួយនឹងសមាគមបាល់ទាត់មួយទៀត" តាមអំណាចឆន្ទានុសិទិ្ធរបស់ខ្លួន។

ទាំងនោះមានន័យថា ពួកគេមិនមានកាតព្វកិច្ចក្នុងការជ្រើសរើសប្រទេសណាមួយពីសហព័ន្ធដូចគ្នា ឬធ្វើឡើងទៅដោយចំណាត់ថ្នាក់ពិភពលោកជាផ្លូវការនោះទេ។

ហើយយោងតាមវេបសាយ Tuttosport បានលើកឡើងថា ខណៈក្រុមដ៏ជោគជ័យបំផុតបន្ទាប់ពីប្រេស៊ីលមិនបានជាប់បន្តដំណើរប្រជែងនេះ សំបុត្រមាសមួយសន្លឹកចុងក្រោយនេះអាចនឹងត្រូវផ្តល់ទៅឱ្យអ៊ីតាលី។

យ៉ាងណាក្តី ក្រុមយក្សរបស់អឺរ៉ុបហូឡង់ក៏នឹងអាចស្ថិតក្រោមការពិចារណាផងដែរ រួមជាមួយនឹងជើងឯកទ្វីបអាមេរិកខាងត្បូង ប្រទេសកូឡុំប៊ី ដែលបញ្ចប់ចំណាត់ថ្នាក់នៅក្រោមប៉េរូនៅក្នុងពូលជម្រុះ Conmebol ។

ទន្ទឹមនឹងនេះ នូវែលសេឡង់ ដែលបរាជ័យក្នុងលទ្ធផល ២-០ ក្រោមដៃប៉េរូផ្ទាល់ក្នុងវគ្គជម្រុះផ្តាច់ព្រ័ត្រ ក៏មានអារម្មណ៍ថាពួកគេក៏ស័ក្តិសមនឹងទទួលបានតំណែងនេះផងដែរ៕

adverise with khmeread