adverise with khmeread 0

ប្រផ្នូល​នាំ​សំណាង និង​នាំ​ស៊យ​ដែល​ពួក​បស្ចិមប្រទេស​តែងតែ​ជឿ​មកទល់​សព្វថ្ងៃ​

    ​ប្រជាជន​បស្ចិមប្រទេស​តែងតែ​បួងសួង​មក​នូវ​សំណាងល្អ​ពេលដែល​ពួកគេ​បាន​ជួប​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើតឡើង​ជាក់ស្តែង​នៅ​ចំពោះមុខ​។ ចង់ដឹងថា​ជំនឿ​ទាំងនោះ​មាន​អ្វីខ្លះ សូម​ពិនិត្យមើល​ខាងក្រោម​ទាំងអស់គ្នា​។

​    ​១. ប្រសិនបើ​អ្នកឃើញ​រថយន្ត​មាន​ចង្កៀង​មុខ​មួយ​ចំហៀង​ចង់​ឆេះ​ខូច ត្រូវ​និយាយ​ពាក្យ "​ភេ​ឌី​តដល​" (Padiddle) និង​ថើប​នរណាម្នាក់​ដើម្បី​នាំមក​នូវ​សំណាង​។

​    ​២. កុំ​ធ្វើ​ទឹកមុខ​រីករាយ​នៅពេល​នាឡិកា​ចង្អុល​ដល់​ត្រ​និ​ច​លេខ ១២ បើ​មិន​ដូច្នោះ​ទេ អ្នកនឹង​ធំ​ឡើង​ក្លាយជា​មនុស្ស​គួរឱ្យ​ចង់​សើច​ចំពោះ​មនុស្ស​គ្រប់គ្នា​រហូត​។

​    ​៣. ប្រសិនបើ​អ្នកដើរ​កន្លង​ជើង​នរណាម្នាក់ ហើយ​មិន​ត្រឡប់មក​ដើរ​កន្លង​ជើង​នោះ​វិញ​ទេ អ្នកនឹង​ស្លាប់​។

​    ​៤. ប្រសិនបើ​នរណាម្នាក់​កាត់សក់​ទាហាន សូម​យកដៃ​ទៅ​ត្រដុស​លេង​ដើម្បី​ទទួលបាន​សំណាងល្អ​។

​    ​៥. ប្រសិនបើ​អ្នកឃើញ​រោមភ្នែក​ទើរ​លើ​មុខ ត្រូវ​បួស​សួង​សុំ​សំណាងល្អ រួច​ផ្លុំ​វា​ចោល​។

​    ​៦. ថ្វាយបង្គំ​កណ្តូបបុកស្រូវ និង​អណ្តើកមាស​គឺ​ស្មើនឹង​សំណាងល្អ​។


​    ​
​    ​៧. រើស​បានកា​ក់មួយ​សេន​តាមផ្លូវ​ក៏​តំណាងឱ្យ​សំណាងល្អ​ដែរ​។

​    ​៨. បាំង​ឆ័​ត្រ​នៅក្នុង​ផ្ទះ​គឺ​ដូច​នាំ​សំណាងអាក្រក់​ចូល​ផ្ទះ​អ៊ីចឹង​។

​    ​៩. ពេល​បើកបរ​ក្រោម​ស្ពាន ត្រូវ​យកដៃ​គ្រប​ក្បាល​ដើម្បី​កុំឱ្យ​ជួប​សំណាងអាក្រក់​។

​    ​១០. នៅ​ដើមខែ​នីមួយៗ ប្រសិនបើ​រឿង​ដំបូង​ដែល​អ្នក​និយាយ​គឺ​ពាក្យ​ថា "​ទន្សាយ ទន្សាយ ទន្សាយ​" អ្នក​នឹងមាន​សំណាងល្អ​រហូតដល់​ចុងខែ​៕

adverise with khmeread
ប្រភព៖ ឡូ​ស​អ៊ែន​ជែ​ឡេស​ថែម​

អ្នកនឹងចូលចិត្ត

មតិយោបល់