ស្ត្រីម្នាក់ដៃឆៅចូលលួចទូរស័ព្ទក្នុងផ្ទះ៣គ្រឿងត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃចំនួន៣គ្រឿងនៅថ្ងៃទី២៤ វិច្ឆិកា ២០១៧ វេលាម៉ោង៦ និង៥០នាទីនៅចំណុចផ្ទះលេខ១៩៨៦ក្រុម២ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ២  ខណ្ឌឫស្សីកែវ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សាត វ៉ាន់ សារី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ នៅកន្លែងកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ យ៉ូប ខ ភេទស្រី អាយុ៥៨ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ គ្មាន ភមិ ចាមក្រោម ឃុំ ព្រែកក្តី ស្រុក កោះធំ  ខេត្តកណ្តាល  មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

​ប៉ូលិសបន្តថា មុនពេលកើតហេតុនៅថ្ងៃទី២៤ វិច្ឆិកា ២០១៧ វេលាម៉ោង៦ និង៥០នាទី ជនរងគ្រោះបានដីកកូនទៅសាលារៀន ដោយចំហទ្វារផ្ទះទុកឱ្យប្តីនៅចាំផ្ទះ។ ពេលនោះប្តីរបស់ជនរងគ្រោះក៏ចូលក្នុងបន្ទប់ស្រាប់តែជនសង្ស័យបានចូលលួចយកទូរស័ព្ទដៃទាំង ៣គ្រឿង​ ដែលដាក់លើតុរួចក៏ដើរចេញពីក្នុងផ្ទះ។

​ជួនពេលប្រពន្ធត្រទ្បប់មកពីដីកកូនវិញមានការសង្ស័យសួរប្តីតើមានបាត់អ្វីអត់ ស្រាប់តែប្តីមើលលើតុបាត់ទូរស័ព្ទដៃចំនួន ៣ គ្រឿងក៏មានកាផ្អើលឆោទ្បោ។ ភ្លាមៗនោះកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ចុះអន្តរាគមន៍ឈានដល់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។ 

សម្ភារៈដកហូត-ទូរស័ព្ទដៃចំនួន ៣គ្រឿង (ម៉ាកអាយហ្វូន 6, ម៉ាក អាយហ្វូន 7 និង ម៉ាកហូវ៉ាយ) បានធ្វើការប្រគល់ជូនឱ្យទៅម្ចាស់វិញ។

​បច្ចុប្បន្នប៉ូលិសបានសាកសួររកបក្ខពួកបន្ថែមទៀតនិង កសាងសំណុំរឿងបញ្ជូនតាម នីតិវិធី៕

adverise with khmeread