អាហារពេលព្រឹក ៤ មុខជួយបង្កើនចំណង់ផ្លូវភេទទាំងចំពោះបុរសនិងស្ត្រី

មានកត្តាច្រើនអាចធ្វើឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ ក្នុងនោះរួមមានបញ្ហាទំនាក់ទំនង ស្ត្រេស ឬ ការនឿយហត់អស់កម្លាំង។

របបអាហារក៏អាចមានផលប៉ះពាល់ដោយផ្ទាល់ទៅលើអ័រម៉ូន ដែលជំរុញចំណង់ផ្លូវភេទដែរ មិនថាអ្នកកំពុងមានអារម្មណ៍ចង់រួមភេទយ៉ាងណានោះទេ។

យោងតាមអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ អ្នកអាចជំរុញដល់ចំណង់ផ្លូវភេទរបស់អ្នកបានតាមរយៈការជ្រើសរើសអាហារត្រឹមត្រូវ សម្រាប់អាហារពេលព្រឹក និងធានាឱ្យបានថាអាហារនោះមានវីតាមីន D ។

ការសិក្សាបានបង្ហាញថាកង្វវីតាមីន D រ៉ាំរ៉ៃក្នុងអាហារូបត្ថម្ភអាចបណ្តាលឱ្យអ័រម៉ូនអឺស្ត្រូជែនចុះទាបចំពោះស្ត្រី និង ថយចុះអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរស។

គេប៉ាន់ស្មានថា មនុស្សពេញវ័យម្នាក់ក្នុងចំណោមមនុស្សពេញវ័យ ៥ នាក់ ពុំមានកម្រិតវីតាមីន D គ្រប់គ្រាន់ទេ។

លោក Rob Hobson ប្រធានមណ្ឌល Nutsan Healthspan ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានផ្តល់ណែនាំឱ្យពិសា ១.ផ្សិត ២.គ្រាប់ធញ្ញជាតិ ៣.ត្រី និង ៤.ស៊ុត សម្រាប់អាហារពេលព្រឹកដើម្បីជួយបង្កើនកម្រិតវីតាមីន D៕

adverise with khmeread