តើឈាមអ្នកជាប្រភេទអ្វី? ចង់សម្រកទម្ងន់បានឆាប់ ទាល់តែចៀសវាងអាហារឱ្យត្រូវតាមប្រភេទឈាម

នៅលើពិភពលោកនេះ មានមនុស្សច្រើនណាស់ ដែលចង់សម្រកទម្ងន់ ហើយពួកគេប្រឹងប្រែគ្រប់យ៉ាងតាមរបបអាហាររបស់ពួកគេ។ យ៉ាងណាមិញ ការប្រឹងប្រែងនោះមិនទទួលបានលទ្ធផល ថែមទាំងពិបាកទៀតផង។

វេជ្ជបណ្ឌិតលោក  Peter J. D’Adamo និយាយថា មនុស្សស្រកទម្ងន់ទៅបានតាមរយៈរបបអាហារសម្រាប់ប្រភេទឈាមខុសៗគ្នា។

១. ឈាមប្រភេទ A ៖ មិនត្រូវបរិភោគសាច់ ហើយត្រូវបរិភោគរបបអាហារសរីរាង្គ ស្រស់ ដូចជាពពួកសណ្ដែក ផ្លែឈើ គ្រាប់ធញ្ញជាតិ និងបន្លែ។

២. ឈាមប្រភេទ B ៖ ចង់សម្រកទម្ងន់មិនត្រូវបរិភោគអាហារដូចជា ពោត ល្ង ស្រាវសាឡី ពពួកសណ្ដែកដី ប៉េងបោះ និងមាន់ទេ។ អាហារត្រូវបរិភោគរួមមាន បន្លែ ស៊ុត សាច់ និងផលិតផលទឹកដោះគោខ្លាញ់ទាប។

៣. ឈាមប្រភេទ AB ៖ ប្រភេទឈាមនេះមានអាស៊ីតក្រពះទាប នៅពេលបរិភោគសាច់នឹងមិនងាយរលាយ ធ្វើឱ្យធាត់។ ប៉ុន្ដែបរិភោគក្នុងចំនួនតិចតួចគឺដោះស្រាយបញ្ហាបាន។ ហើយពួកគេគួរទទួនទានអាហារដូចជា អាហារសមុទ្រ បន្លែបៃតង តៅហ៊ូ និងផលិតផលទឹកដោះគោ ហើយត្រូវចៀសវាងជាតិអាល់កុល កាហ្វេ ជាពិសេសជក់បារី។

៤. ឈាមប្រភេទ O ៖ សម្រាប់មនុស្សឈាមប្រភេទនេះមានប្រព័ន្ធរំលាយអាហារល្អ អាចបរិភោគសាច់ក្នុងចំនួនច្រើនបាន។ ក្រៅពីនោះ ពួកគេក៏អាចញ៉ាំត្រី សាច់បក្សី និងបន្លែឱ្យបានច្រើនប៉ុនណាក៏មិនធាត់ដែរ ប៉ុន្ដែត្រូវចៀសវាងជាតិស្ករ និងពពួកគ្រាប់ធញ្ញជាតិ៕

adverise with khmeread