រដូវផ្តាសាយជិតមកដល់ទៀតហើយ! វិធីសាស្ត្រ ៦ យ៉ាងអាចជួយការពារលោកអ្នកពីជំងឺនេះ

នៅពេលរដូវភ្លៀងមកដល់ រដូវផ្ដាសាយ វិលមុខ គ្រុនក៏មកដល់ដូចគ្នា។ ហើយនៅពេលអ្នកក្អក ឬកណ្ដាស់ មេរោគទាំងនោះនឹងរីករាលដាលពេញផ្ទះ ធ្វើឱ្យឈឺគ្រប់គ្នា។

អ្នកដែលផ្ដាសាយអាចចម្លងទៅអ្នកផ្សេងទៀត មុនរោគសញ្ញាចេញពី ៥ ទៅ ៧ ថ្ងៃ បន្ទាប់មកអ្នកនឹងឈឺ។ ដើម្បីបង្ការកុំឱ្យផ្ដាសាយ សូមអនុវត្តតាមវិធីសាស្រ្តខាងក្រោមនេះ។

១. លាងដៃឱ្យបានញឹកញាប់ ព្រោះមេរោគផ្ដាសាយចម្លងតាមរយៈដៃ។

២. សេពសុរាឬស្រាបៀរខ្លះៗ ព្រោះវាអាចជួយអ្នកនៅឱ្យឆ្ងាយពីផ្ដាសាយ។

៣. គេងឱ្យបានច្រើន ចាប់ពី ៧ ទៅ ៨ ម៉ោង។

៤. ទទួលយកវីតាមីន A, B, C និង E ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។

៥. ចាក់វ៉ាក់សាំងផ្ដាសាយ។

៦. ឈប់ជក់បារី និងមិនត្រូវកាត់រោមច្រមុះនោះទេ៕

adverise with khmeread