adverise with khmeread 4

ក្រុមចោរ​ជិត​១០​នាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​រៀន​ត្រូវ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ចេញពី​ក្នុង​គុម្ព​ព្រៃ​បាន​ដក​កាំភ្លើងខ្លី​វាយ និង​ភ្ជង់​ប្លន់​យក​ម៉ូតូ​និ​ច​បានសម្រេច និង​គេចខ្លួនបាត់ ប៉ុន្តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក ព្យាយាម​លាក់បាំង​អ្នកសារព័ត៌មាន​នេះ ។​

     អំពើ​ប្លន់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ម្តុំ​ផ្លូវរ​ទះ​ភ្លើង​ចូលទៅ​បឹងកក ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

     ជនរងគ្រោះ​មានឈ្មោះ សៅ កក្កដា អាយុ​២២​ឆ្នាំ មានមុខរ​បរជា​សិស្ស​សកល​វិទ្យាល័យ​ន័​រ​តុ​ន បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន ។​

     បើតាម​សម្តី​រៀបរាប់​ពី​មិត្ត​ភក្ត្រ​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​SUZUKI NEX ពណ៌​ស ពាក់​ស្លាក​លេខ​
​កណ្តាល 1P-4373  ជិះ​ចេញពី​រៀន​នៅ​ម្តុំ​ជ្រោយចង្វារ បំណង​ទៅលេង​ផ្ទះ​មិត្ត​ភក្ត្រ ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ស្ងាត់​ហើយ​ងងឹត​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​រត់​ចេញពី​ក្នុង​គុម្ព​ព្រៃ បាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​បាញ់ និង​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច រួច​គេចខ្លួនបាត់​តែម្តង ។​

    បន្ទាប់ពី​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បានមក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ ។​ចំណែក​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភក្ត្រ ឱ្យមក​យក​និង​ដឹក​ខ្លួន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះចក ៕​

adverise with khmeread

មតិយោបល់