adverise with khmeread Dogs can read human emotions

សត្វ​សុនខ​អាច​មើល​ដឹង​ពី​អារម្មណ៍​របស់​មនុស្ស​

    ​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​ជា​លើកដំបូង​ថា​សត្វ​សុនខ​អាច​សម្គាល់​នូវ​អារម្មណ៍​មនុស្ស​បាន​ដោយ​បង្កើត​អរូបី​ផ្លូវចិត្ត​មួយ ដែល​បង្ហាញ​ពី​អារម្មណ៍​វិជ្ជមាន និង​អវិជ្ជមាន​។​

​    ​ម្ចាស់​ឆ្កែ​ជាច្រើន​បានដឹង​រួចទៅហើយ​នូវ​រឿងនេះ​។ ប៉ុន្ដែ​ចំពោះ​ចំណុច​នេះ​យើង​អាច​យកទៅ​អនុវត្តន៍​ជាមួយនឹង​មិត្តសម្លាញ់ (​សុនខ​) របស់​យើង ថា​តើ​វាទ​ទួល​អារម្មណ៍​មួយ​នោះ​ដោយ​របៀប​ណា​។ សត្វ​សុនខ​ជាច្រើន​បានបង្ហាញ​ពី​ភាព​ត្រេកអរ ឬក៏​ខឹង​តាមរយៈ​ទឹកមុខ​របស់​មនុស្ស និង​ឆ្កែ​ដូចគ្នា​។ ហើយ​យើង​អាចដាក់​រូបភាព​ពីរ​ផ្សេង​ទន្ទឹមគ្នា​ជាមួយនឹង​សំឡេង ដែល​រូប​មួយ​បង្ហាញ​ពី​ទឹកមុខ​សប្បាយរីករាយ និង រូប​មួយទៀត​បង្ហាញ​ពី​ទឹកមុខ​ខឹង​។ ហើយ​ពេលនោះ​យើង​អាច​ចាក់​នូវ​សម្លេង​ខឹង ឬក៏​សប្បាយរីករាយ​ជាមួយនឹង​រូប​ទាំងពីរ​នោះ ហើយ​ពេលនោះ​យើង​នឹង​ឃើញ​នូវ​ទឹកមុខ​សត្វ​សុនខ​នោះ​ប្រែ​ទៅតាម​សម្លេង​និង​អាច​សម្គាល់​ទៅ​រូប​មួយណា​ទៀតផង​។​

​    ​អ្នកវិទ្យាសាស្ត្រ​និយាយថា សមត្ថភាព​នៃ​ការចាប់យក​អារម្មណ៍​មួយ​នេះ ប្រហែល​អាចជួយ​ដល់​ពួកវា​ឲ្យ​ផ្សាំង​ជាមួយ​មនុស្ស​បាន​រាប់​ជំនាន់ ហើយ​ការដែល​ឱ្យ​ពួកវា​លើកជើង​ឡើង​គឺជា​តិច​និក​មួយ​ដើម្បី​ទទួលបាន​នូវ​មិត្ត​ស្មោះត្រង់​មួយ​ក្នុងផ្ទះ​៕

 

adverise with khmeread
ប្រភព៖ reuters

អ្នកនឹងចូលចិត្ត

មតិយោបល់