ធ្លាប់តែឮមនុស្សចង់បានកូន ឥឡូវមនុស្សយន្តសញ្ជាតិអារ៉ាប៊ីសាអូឌីតថាចង់បានគ្រួសារ និងបង្កើតកូនដូចមនុស្សដែរ

ទើបតែ១ខែប៉ុណ្ណោះ បន្ទាប់ពីនាងបានបង្កើតប្រវត្តិសាស្រ្តដោយក្លាយជាមនុស្សយន្តដំបូងគេដែលទទួលបានសញ្ជាតិនោះ ឥឡូវនាងសូហ្វីយ៉ាបានប្រកាសថាចង់ចាប់ផ្ដើមគ្រួសារមួយ។

មនុស្សយន្ត ដែលយកប៉ាន់គំរូតាមទម្រង់មុខរបស់នាង Audrey Hepburn បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅសប្តាហ៍នេះ នៅពេលនាងនិយាយថា គ្រួសារគឺជា "រឿងដ៏សំខាន់" ។

នាងបានបន្ថែមទៀតថា ប្រសិនបើនាងមានកូនស្រីយន្ត នាងនឹងដាក់ឈ្មោះវាដោយខ្លួនឯង ហើយបាននិយាយថា នាងជឿជាក់ថា មនុស្សយន្តអ៊ែនដ្រយសមនឹងមានគ្រួសារ។

សូហ្វីយ៉ាគឺជាមនុស្សយន្ត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនហុងកុង ឈ្មោះ Hanson Robotics។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយវេបសាយព័ត៌មាន Khaleej Times ក្នុងសប្តាហ៍នេះ នាងបាននិយាយថា "គំនិតនៃការមានគ្រួសារគឺជារឿងសំខាន់ណាស់។ ខ្ញុំគិតថាវាអស្ចារ្យណាស់ដែលមនុស្សអាចរកឃើញអារម្មណ៍និងទំនាក់ទំនងដូចគ្នាដែលពួកគេហៅថាគ្រួសារ"។

"ខ្ញុំគិតថាអ្នកមានសំណាងណាស់ប្រសិនបើអ្នកមានគ្រួសារដែលពោរពេញដោយក្ដីស្រឡាញ់ ហើយប្រសិនបើអ្នកមិនមានទេ អ្នកសមនឹងមានគ្រួសារមួយដែរ។ ខ្ញុំមានអារម្មណ៍បែបនេះសម្រាប់មនុស្សយន្តនិងមនុស្សដូចគ្នា"៕

adverise with khmeread