ប្តីកំពូលប្រច័ណ្ឌតេសួរប្រពន្ធនៅផ្ទះឬអត់គ្រប់នាទី...ស្រាប់តែថ្ងៃទីបីលបមកពញ្ញាក់អារម្មណ៍ប្រពន្ធ ដាច់ផ្ញារតូង!

សំណើច
ប្ដី ៖ អូនសម្លាញ់ តើអូននៅឯណា?
ប្រពន្ធ ៖ អូននៅផ្ទះបងសម្លាញ់។

ប្ដី ៖ តើអូនប្រាកដទេ?
ប្រពន្ធ ៖ ចា៎បងសម្លាញ់។

ប្ដី ៖ អ៊ីចឹងអូនបើកម៉ាស៊ីនទឹកក្រឡុកមើល៎។
ប្រពន្ធ ៖ (ប្រពន្ធបើកទឹកក្រឡុក...)។

ប្ដី ៖ ល្អណាស់ អ៊ីចឹងបិទទូរស័ព្ទចុះ។

នៅថ្ងៃមួយ ប្ដីមហាប្រច័ណ្ឌបានតេមកប្រពន្ធម្ដងទៀត។
ប្ដី ៖ អូនសម្លាញ់អូននៅឯណា?
ប្រពន្ធ ៖ នៅផ្ទះបងសម្លាញ់។

ប្ដី ៖ តើអូនប្រាកដទេ?
ប្រពន្ធ ៖ ចា៎បងសម្លាញ់!

ប្ដី ៖ អ៊ីចឹងអូនបើកម៉ាស៊ីនទឹកក្រឡុកមើល៎!
ប្រពន្ធបើកម៉ាស៊ីនទឹកក្រឡុកឱ្យប្ដីស្ដាប់ដូចសព្វមួយដង។

ប្ដី ៖ ល្អហើយលាសិនហើយអូនសម្លាញ់។

នៅថ្ងៃបន្ទាប់ប្ដីរូបនោះសម្រេចចិត្តទៅផ្ទះដោយមិនប្រាប់ដំណឹងមុន ពេលទៅដល់ផ្ទះគាត់ឃើញកូនស្រីនៅផ្ទះតែម្នាក់ឯង ហើយសួរនាងថា "កូន ម៉ែឯងនៅឯណា?"។

កូននិយាយ ៖ ខ្ញុំអត់ដឹងដែរ គ្រាន់តែដឹងថាគាត់ចេញទៅក្រៅជាមួយនឹងម៉ាស៊ីនទឹកក្រឡុក៕

adverise with khmeread