This natural ingredient eliminates all fruit flies and gnats

គ្រឿងផ្សំ​ធម្មជាតិ​នេះ​នឹង​ជួយ​កម្ចាត់​សុច​និង​មមង់​ដែល​កើតចេញពី​ផ្លែឈើ​បាន​យ៉ាង​ងាយស្រួល​

​    ​តើ​អ្នក​កំពុងតែ​ស្វែងរក​វិធី​ងាយស្រួល​ដើម្បី​កម្ចាត់​សុច​និង​មមង់​ដែល​កើតចេញពី​ផ្លែឈើ​មែន​ទេ​? គេ​មាន​ល្បិច​ដ៏​អស្ចារ្យ​មួយ ដែល​តម្រូវឱ្យមាន​គ្រឿងផ្សំ​ធម្មជាតិ​មួយ​មុខ​គត់​ប៉ុណ្ណោះ នោះ​គឺ​ទឹកខ្មេះ​ប៉ោម​។

​    ​វិធី​ធ្វើ​គឺ​ងាយស្រួល​បំផុត ដោយ​អ្នក​គ្រាន់តែ​យក​កូន​កែវ​មួយ​ហើយ​ចាក់​ទឹកខ្មេះ​ប៉ោម​ចូលទៅ​ក្នុងនោះ​បន្តិច រួចហើយ​យក​ថង់​ដែល​ចោះ​រន្ធ​តូចៗ​ពីលើ​ស្រាប់​មក​ក្តោប​ពីលើ​មាត់​កែវ​។ ពេល​ធុំក្លិន​ទឹកខ្មេះ​នេះ សុច​និង​មមង់​នឹង​ហោះ​មករ​កវា​តែបើ​វា​មើលឃើញ​ទឹក​ផ្ទាល់ៗ​វា​នឹងមិន​ចុះមក​នោះទេ​។  ដូច្នេះ​អ្នក​ត្រូវតែ​បញ្ឆោត​វា​ដោយ​ការចង​ថង់​ដែលមាន​ប្រហោង​តូចៗ​នៅ​ពីលើ​មាត់​កែវ បន្ទាប់មក​វា​ទុំ​រួច​នឹង​រអិល​ធ្លាក់​ចូលក្នុង​កែវ​ងាប់​ដោយ​ស្វ័យប្រវត្តិ​៕

 

ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់