adverise with khmeread Chromosome

ជំងឺមហារីក​អាចធ្វើ​រោគវិនិច្ឆ័យ​ដឹង​មុន ១៣ ឆ្នាំ ប្រសិនបើ​អ្នក​ផ្ទុក​ជំងឺ​នេះ​!

​    ​មហារីក​គឺជា​បណ្តុំ​នៃ​ជំងឺ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ និង​បង្កឡើង​ដោយ​ផ្នែក​នៃ​កោសិកា​ខុស​ប្រក្រតី​ដែល​មិនអាច​ត្រួតត្រា​បាន​នៅក្នុង​ផ្នែក​មួយ​នៃ​រាងកាយ​។

​    ​យោងតាម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Harvard and North Western University បានឱ្យដឹងថា មាន​លំនាំ​ខុសគ្នា​នៅក្នុង​ការផ្លាស់ប្តូរ​ប្រវែង​ធែ​ឡូ​មែ (Telomere) របស់​ឈាម សំដៅលើ​គម្រប​ការពារ​នៅ​ចុង​ខ្សែ DNA ដែល​អាច​ព្យាករណ៍​ដឹង​អំពី​ជំងឺមហារីក​រហូតដល់​ទៅ ១៣ ឆ្នាំមុន​ជំងឺ​នេះ​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​។ លំនាំ​នេះ​អាច​ទាញ​បានជា​ម៉ូលេគុល​ថ្មី​ហៅថា Biomarker ដើម្បី​ព្យាករណ៍​អំពី​ការវិវត្តន៍​របស់​ជំងឺមហារីក​ជាមួយនឹង​ការធ្វើ​តេស្ត​ឈាម​ត្រឹមត្រូវ ១០០ ភាគរយ​។​

​    ​ក្នុងការ​សិក្សា​ដែល​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Ebiomedicine ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ខ្សែ Telomere ឆាប់​សឹក​និង​ដាច់​ចំពោះ​មនុស្ស​ដែល​បន្តទៅ​វិវត្តន៍​ជំងឺមហារីក​។

​    ​Telomere បានចាប់ផ្តើម​មាន​ប្រវែង​កាន់តែ​ខ្លី​ជាង​ប្រវែង​ពិត​របស់​វា ហើយ​បន្ត​ថយ​ប្រវែង​បន្ថែមទៀត​នៅ​រង្វង់​រយៈពេល ៤ ឆ្នាំ​មុនពេល​ជំងឺមហារីក​ចាប់ផ្តើម​វិវត្តន៍​។

​    ​ជំងឺមហារីក​គឺជា​អ្នកលួចយក Telomere ដោយ​ធ្វើឱ្យ​វា​កាន់តែ​ខ្លី​ទៅៗ ដើម្បី​លូតលាស់​ខ្លួន​វា​នៅក្នុង​រាងកាយ​មនុស្ស នេះ​បើ​ផ្អែក​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​។ អ្នកជំងឺ ១៣៥ នាក់ ដែល​ពិនិត្យឃើញ​ថយចុះ​ប្រវែង Telomere ទីបំផុត​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​ខុសៗ​គ្នា​ជាច្រើន​ប្រភេទ​។

​    ​លោក​វេជ្ជបណ្ឌិត Lifang Hou ប្រធាន​អ្នកនិពន្ធ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ថ្នាំ​បង្ការ​នៅ​សាកលវិទ្យាល័យ Northwestern University Feinberg School of Medicine បាន​និយាយថា "​ការយល់ដឹង​អំពី​លំនាំ​នៃ​ការលូតលាស់​របស់ Telomere អាច​មានន័យថា វា​ជា​អ្នក​ព្យាករណ៍​ដឹង​មុន​អំពី​ជំងឺមហារីក​។ ព្រោះ​យើង​បានឃើញ​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​នៅក្នុង​លំនាំ​នេះ​នៅ​ទូទាំង​ប្រភេទ​ជំងឺមហារីក​ខុសៗ​គ្នា​ជាច្រើន​។ ជាមួយនឹង​ការធ្វើ​តេស្ត​បាន​ត្រឹមត្រូវ នីតិវិធី​ទាំងនេះ​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រកមើល​ជំងឺ​មហារីក​...​ប្រសិនបើ​អ្នកវិទ្យាសាស្ត្រ​អាច​កំណត់​ដឹងថា​តើ​ជំងឺមហារីក​លបចូល​ទៅ​ក្នុង​កោសិកា​ដោយ​របៀប​ម៉េច​នោះ ប្រហែល​ការព្យាបាល​អាច​នឹងត្រូវ​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើឱ្យ​ជំងឺមហារីក​បំផ្លាញ​ខ្លួន​វា​ដោយ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​កោសិកា​ដែលមាន​សុខភាព​ល្អ​នោះឡើយ​"៕

 

adverise with khmeread
ប្រភព៖ AnonHQ

អ្នកនឹងចូលចិត្ត

មតិយោបល់