adverise with khmeread 1

Lavezzi ចាក​ចេញពី PSG ដើម្បី​ទៅ​កើប​លុយ ៤០ ម៉ឺន​យ៉ូ​រ៉ូ​មួយ​សប្តាហ៍​នៅក្នុង​ប្រទេស​ចិន​

​ខ្សែ​ប្រ​យុ​ទ្ទ Ezequiel Lavezzi បាន​ចាក​ចេញពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain ជា​ផ្លូវការ​ហើយ និង​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ក្នុងប្រទេស​ចិន ដែល​ពួកគេ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​រូបនេះ​ដល់​ទៅ ៤០០.០០០ យ៉ូ​រ៉ូ​ឯណោះ​ក្នុង​មួយ​សប្តាហ៍​។​

​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម Hebei China Fortune កាលពី​ថ្ងៃ​ពុធ និង​បាន​ចុះកិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ទៀតផង​។​

Lavezzi នឹង​រកប្រាក់​ឈ្នួល​ច្រើនជាង​បេក្ខភាព Ballon d'Or របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ​ឆ្នើម​វ័យក្មេង Neymar ដល់​ទៅ​ពីរដង​ឯណោះ​។​

​ក្លឹប Hebei Fortune បានប្រកាស​ពី​ការផ្ទេរ Lavezzi នៅលើ​បណ្តាញ​សង្គម​របស់​ចិន Weibo ដោយបាន​សរសេរថា "​ការមកដល់​របស់គាត់​នឹងធ្វើ​ឲ្យ​ក្រុម​រឹតតែ​មាន​ទម្រង់​កាន់តែ​ល្អ​។ យើង​កំពុង​សម្លឹងមើល​ភាពខ្លាំង​របស់គាត់ ព្រោះ​គាត់​មិនអាច​បញ្ឈប់​បានទេ​"​។​

​ផ្ទុយទៅវិញ Lavezzi គឺ​ងាយស្រួល​បញ្ឈប់​ទេ​កាលពី​គាត់​នៅ​ជាមួយ PSG ក្នុង​រដូវ​កាល​នេះ ហើយ​គាត់​ភាគច្រើន​គឺ​ត្រូវបាន​គេ​ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ​។​

​ខ្សែប្រយុទ្ធ​វ័យ ៣០ ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​មួយរូប​ទៀត​ដែល​បាន​ចូលរួម​ជាមួយ​ការធ្វើ​បដិវត្តន៍​បាល់ទាត់​ក្នុងប្រទេស​ចិន បន្ទាប់ពី​ការ​ជះ​លុយ​ច្រើនៗ​សម្រាប់​តារាបាល់ទាត់ ពិសេស​គឺ​កីឡាករ​បាល់ទាត់​ដែល​ប្រកប​អាជីព​ក្នុង​ទ្វីបអឺរ៉ុប​តែម្តង​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់