មិនគួរឱ្យជឿ! ផ្ទះស្អាតបែបនេះសង់ត្រឹមតែ ៦ ម៉ោងបានរស់នៅភ្លាម និងប្រើមនុស្សតែ ៣ នាក់គត់សាងសង់, តម្លៃក៏អាចទទួលយកបាន

នៅពេលអ្នកស្វែងរកការសាងសង់ផ្ទះបែបប្រពៃណីមួយ ក្រុមហ៊ុន Italian Renato Vidal បានបង្កើតជម្រើសដ៏អស្ចារ្យសម្រាប់អ្នក។ M.A.Di. គឺជាផ្ទះអាចបត់បែនបាន ដែលមានតម្លៃ ៣៣.០០០ ដុល្លារ ហើយប្រើមនុស្សបីនាក់ប៉ុណ្ណោះដើម្បីសាងសង់ក្នុងរយៈពេល ៦ ម៉ោង។

អគារនេះមានការធានាសុវត្ថិភាព និងបង្កើតឡើងដោយវត្ថុធាតុគុណភាពខ្ពស់។ វាអាចបង្កើតគ្រប់ធំហំតាមផ្ទៃដីរបស់អ្នកពីរង្វង់ ២៦ ម៉ែត្រការ៉េតម្លៃ ៣,៣ ម៉ឺនដុល្លារ និងទំហំ ៨៣ ម៉ែត្រការ៉េតម្លៃ ៧,៣ ម៉ឺនដុល្លារ។ ខាងក្នុងផ្ទះនោះរួមមានបន្ទប់ទឹកមួយជាមួយនឹងគ្រឿងបរិក្ខារអនាម័យ ផ្ទះបាយ ជណ្ដើរឡើងផ្ទះមួយ និងប្រព័ន្ធអេឡិចត្រូនិកដំឡើងរួចជាស្រេច។

ផ្ទះនោះបង្កើតឡើងដោយមិនប្រើបេតុងឡើយ ហើយមានបន្ទះសូឡា ប្រព័ន្ធទឹកស្អាត និងប្រើអំពូល LED។ សម្រាប់ការសាងសង់ផ្ទះនេះផងដែរ អ្នកត្រូវកុម្មង់ម៉ូតមុន និងត្រូវចំណាយពេលគូប្លង់រយៈពេល ៦០ ថ្ងៃដើម្បីចេញផ្ទះមករៀបដល់កន្លែង៕

adverise with khmeread